តែ​បៃតង​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​ឡើង​ទម្ងន់

0
1350
green-tea-for-acne

យោងតាមអ្នកវិទ្យាសាស្ត្រចំណីអាហារសាកលវិទ្យាល័យរដ្ឋផឹនស៊ីលវេនៀសហរដ្ឋ អាមេរិកបានអះអាងថា តែបៃតងអាចជួយសម្រកទម្ងន់ប្រឆាំងនឹងការធាត់ដុះពោះ ។

green-teaការពិសោធលើសត្វកណ្តុរបានបង្ហាញថា សមាសធាតុ epigallocatechin-3-gallate(EGCG) នៅក្នុងតែបៃតងមានសមត្ថភាពជួយកាត់បន្ថយការឡើងទម្ងន់ ។ បណ្តាសត្វកណ្តុរធាត់ៗដែលគេឱ្យស៊ីចំណីមានសមាសធាតុ epigallocatechin-3-gallate(EGCG) ការឡើងទម្ងន់ខ្លួនមានតែ៤៥%ពោលគឺយឺតជាងពពួកសត្វកណ្តុរដែលគេឱ្យស៊ីចំណីដូចគ្នាតែគ្មានដាក់សមាសធាតុ epigallocatechin-3-gallate(EGCG) ។

លោកចូសួ ឡាំបឺត សាស្ត្រាជំនួយផ្នែកវិទ្យាសាស្ត្រចំណីអាហារនៃវិទ្យាសាស្ត្រកសិកម្មបាននិយាយថា នៅក្នុងការពិសោធនេះ យើងបានមើលឃើញពីអត្រាថយចុះនៃការឡើងទម្ងន់ខ្លួន ។ លោកបានបន្តថា លក្ខណៈបែបនេះក៏ព្រោះតែសមាសធាតុ epigallocatechin-3-gallate(EGCG) បានកំណត់នូវបរិមាណស្រូបយកខ្លាញ់របស់រាងកាយ ហើយបន្ទាប់មកវាក៏ជួយបន្ថែមសមត្ថភាពរាងកាយក្នុងការប្រើប្រាស់ខ្លាញ់។ ដូច្នេះវាហាក់ដូចជាមានមុខពីរចំពោះបញ្ហានេះ ។ ការពិសោធលើកនេះមិនបានបង្ហាញថា តែបៃតងអាចបំបាត់ការឃ្លានចំណីអាហារនោះទេ ដ្បិតកណ្តុរ១ក្រុមដែលគេពិសោធឱ្យស៊ីចំណីមានផ្ទុកសមាសធាតុ(EGCG) នៅតែអាចស៊ីអាហារបានដូចក្រុមកណ្តុរផ្សេងដដែល ។

លោកឡាំបឺកបានបន្ថែមថា គេគួរតែផឹកតែបៃតងឱ្យបាន១០ពែងក្នុង១ថ្ងៃទើបទទួលបានផលដូចជាបានបង្ហាញក្នុងការពិសោធនេះ ។ ប៉ុន្តែលោកបានបញ្ជាក់ថា ការសិក្សាមួយចំនួនថ្មីៗនេះបានបង្ហាញថា ផឹកតែបៃតងត្រឹមតែ២ទៅ៣ពែងក្នុង១ថ្ងៃអាចជួយទប់ស្កាត់ការឡើងទម្ងន់បាន ៕

green-teas-1469979

ប្រភព៖សហការី

ចង់ដឹងអត់តែមុននឹងបានចេញជាតែបៃតងចេញបានមកដោយរបៀបណា? សូមមើលវីដេអូទាំងអស់គ្នា!

https://www.youtube.com/watch?v=zcxNmsEEORE