ពស់យក្សកម្រ Anaconda ដែលធ្លាប់តែឃើញក្នុងរឿងកុន

Anaconda Snake

0
1378
anacondasnake

សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា កម្មករសំណង់នៅប្រេស៊ីល ភ្ញាក់ផ្អើលពេលប្រទះឃើញពស់ Anaconda យក្សប្រវែង១០ម៉ែត្រ ទម្ងន់៤០០គីឡូក្រាម លាក់ខ្លួននៅក្នុងរូង ។ ពស់ដ៏ធំនោះបំបែកឯតទគ្គកម្មធំបំផុតនៅលើពិភពលោក ដែលបានចុះក្នុងសៀវភៅកំណត់ត្រាពិភពលោក ។

Anaconda ប្រទះឃើញដោយកម្មករសំណង់ ខណៈពួកគេបំផ្ទុះពង្រាបទីតាំងសំណង់ក្នុងរដ្ឋប៉ារ៉ានៅភាគខាងជើងប្រទេសប្រេស៊ីល។ Anaconda មានប្រវែង១០ម៉ែត្រ និងទម្ងន់៤០០គីឡូក្រាម ។

anacodai7

បច្ចុប្បន្ននៅមិនទាន់ច្បាស់ថា តើវាងាប់ដោយសារគ្រាប់បែក ឬត្រូវសម្លាប់ដោយកម្មករសំណង់ទេ ? អ្នកលេងហ្វេសប៊ុកម្នាក់សរសេរថា «នៅមិនទាន់ប្រាកដក្នុងចិត្តថា វាជាវត្ថុពិត ឬអត់ទេ ? និងគួរឱ្យស្អប់ខ្ពើមចំពោះអ្នកសម្លាប់វា ។ ជួនកាលវានៅរស់រានមានជីវិតតាំងពីយូរមក ហើយៗពួកគេក៏សម្លាប់វាដើម្បីថតរូបភាព ជារឿងមួយគ្មានប្រយោជន៍» ។

ចំណែកអ្នកលេងហ្វេសប៊ុកម្នាក់ទៀតបញ្ជាក់ថា «មហាជនប្រហែលជាធ្លោយមាត់ថា វាជាពស់ធំដ៏កម្ររក និងអាចជាពូជចុងក្រោយនៅលើផែនដី ដូច្នេះសម្លាប់វាដើម្បីបង្ហាញស្នាដៃដល់មហាជននៅលើពិភពលោក» ។

Anaconda

បច្ចុប្បន្ន Guinness World Record បញ្ជាក់ថា ពស់ដែលមានទំហំធំ និងវែងបំផុតនៅលើផែនដី គឺពស់ Medusa នៅក្រុងកេនសាស់ សហរដ្ឋអាមេរិក មានប្រវែង៧,៦៧ម៉ែត្រ ៕

https://www.youtube.com/watch?v=F21rV3Jtrpo