សត្វសេក ជាប្រភេទបក្សីដែលមានរូបរាង និងពណ៌សម្បុរគួរឲ្យស្រលាញ់ នឹងតែងតែគេចិញ្ចឹមដាក់ក្នុងទ្រុងនៅតាមផ្ទះរបស់ខ្លួនផងដែរ។ តែដោយឡែក សត្វសេកមួយក្បាលនេះវិញ គឺវាខុសពីសត្វសេកដទៃៗទៀតដោយសារតែវាគ្មានរោម បើតាមការបញ្ជាក់ឲ្យដឹងពេទ្យសត្វថា សត្វសេកមួយក្បាលនេះ វាបានឆ្លងមេរោគម្យ៉ាងដែលមានឈ្មោះថា PBFD ដូច្នេះហើយទើបធ្វើឲ្យវាជ្រុះរោមអស់ពីខ្លួនគ្មានសល់ នៅសល់តែស្បែកគ្របឆ្អឹង។
សេកមួយក្បាលនេះត្រូវបានម្ចាស់ដាក់ឈ្មោះថា Rhea កំពុងតែជួយសង្រ្គោះពីពេទ្យសត្វនៅឯទីក្រុង Boston ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការមើលថែ និងទទួលចិញ្ចឹមពីម្ចាស់ដែលមានឈ្មោះថា Isabella Eisenmann ផងដែរ នីសហរដ្ឋអាមេរិច។