ប្តូរអារម្មណ៍ទៀតហើយ ជាមួយបាយឆាត្រឡប់គ្រឿងបន្ទះដែក ដោយម្ហូបនេះលោកអ្នកត្រូវក្លាយជាមេចុងភៅដោយខ្លួនឯងផ្ទាល់ ចឹងមានថ្វីដៃយ៉ាងណានោះបញ្ចេញអោយអស់មក ដើម្បីឆាបាយលើបន្ទះដែកដ៏ក្តៅនេះអោយកាន់តែមានរសជាតិឆ្ងាញ់ ណែក៎ ប្រយ័ត្នខ្មាសសង្សារណាបើយកគាត់មកញ៉ាំជាមួយ ប្រឹងបន្តិចណា “និយាយលេងទេ កុំខឹងណា! តែបើនាំសង្សារទៅមែនប្រាប់ផង ហាសហា៎”។



បាយឆាត្រឡប់គ្រឿងបន្ទះដែក មានច្រើនជំរើសសំរាប់អោយអ្នកជ្រើសរើសដូចជា៖ បាយឆាត្រឡប់គ្រឿងសមុទ្រ, សាច់គោ, សាច់ជ្រូក, ពងទា ហើយកាន់តែពិសេសទៀតសំរាប់អ្នកចូលចិត្តញ៉ាំសាច់ច្រើន គឺថាណែ៎ គេមានជាបន្ទះដែកថែមសាច់ជ្រូក ពងទាថែមជូនមិនអោយទាស់ចិត្តឡើយ។





និយាយលេងសើចអី! បើអ្នកជ្រុលជាទៅញ៉ាំហើយ កុំភ្លេចហៅគ្នាអោយបានច្រើនគ្នាណា ព្រោះវាកាន់តែធ្វើអោយអាហារមួយពេលនេះសប្បាយ ដោយខាងហាង Volcano សាខាស៊ីសុវត្តិមានជាម្ហូបបែបជុំគ្នាមួយមុខទៀតនោះគឺ គោគេចបន្ទះដែក។ ចាំអីទៀត តោះ! ឆាបាយសប្បាយរួមគ្នា…
នេះជាតម្លៃ៖ គោគេច បន្ទះដែក ១២០០០៛, បាយឆាត្រឡប់គ្រឿងសាច់គោ បន្ទះដែក ១០០០០៛, បាយឆាត្រឡប់គ្រឿងសមុទ្រ បន្ទះដែក ១២០០០៛ និងពងទាសាច់ជ្រូកចង្កាក់ បន្ទះដែក ៨០០០៛

ទីតាំងហាង
Promotion: ផ្តល់ជូនជាពិសេសសំរាប់អ្នកញ៉ាំបាយឆាត្រឡប់គ្រឿងបន្ទះដែក ថែមជូន មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃបង្ហោះនេះតទៅ
ហាង Volcano Meatball សាខា សាលាវិទ្យាល័យព្រះស៊ីសុវត្តិ
ទូរស័ព្ទ៖ 069 38 77 58 / 012 751 888 / 010 51 89 26
អាស័យដ្ឋាន៖ ផ្ទះលេខ 131 ផ្លូវ 51 (ប៉ាស្ទ័រ) ជិតវិទ្យាល័យស៊ីសុវត្តិ ក្បែរ Smile Mini Mart
វីដេអូបាយឆាត្រឡប់គ្រឿងបន្ទះដែក