ផ្សារតាប៉ាង ជាតំបន់មួយដែលប្រផ្តុំដោយហាងអាហារ ហាងលក់ដូរល្បីៗ ហើយសុទ្ធតែបើកលក់ចូលសតវត្ស និយាយរួមលក់យូរៗឆ្នាំមកហើយ។ ហើយបើនិយាយពីកន្លែងលក់បង្អែម និងនំបុ័ងប៉ាតេវិញ គ្រាន់តែលឺអ្នកណាៗ ក៏និយាយថានៅផ្សារតាប៉ាងឆ្ងាញ់ដែរ។



ហើយនេះជាហាងលក់ បង្អែម និងនំបុ័ងប៉ាតេសុវណ្ណមុន្នី ដែលជាហាងមួយដែលគាត់តែជិះកាត់ភ្លាមទាក់ភ្នែកតែម្តង គឺថាហាងមានពណ៌ស្រស់ ខៀវខ្ចីតែហ្មង អមដោយរូបភាព ឡូហ្គូ Teapot នៅជាមួយស្លាកឈ្មោះតែម្តង។ ចឹងបើបានជិះកាត់ទីនោះកុំភ្លេចណាឈប់យាន្តជំនិះហើយ សាកភ្លក្សរសជាតិលមើល៍ណា…
ហាង បង្អែម និងនំបុ័ងប៉ាតេសុវណ្ណមុន្នី
ទូរស័ព្ទ៖ 0111 957 899 / 088 559 3333 / 011 698 372
ទីតាំង៖ ផ្ទះលេខ 22Eo ផ្លូវ 136 សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ (ផ្សារតាប៉ាង)
វីដេអូ