បន្ទាប់ពីមានពត៌មានទាក់ទងនឹងភាពមិនច្បាស់លាស់អំពីអនាគតរបស់កីឡាករខ្សែការពារឆ្វេងរបស់ បិសាចក្រហម Manchester United គឺកីឡាករ Luke Shaw។ ពេលនេះ បានចេញពត៌មានច្បាស់ថា Luke Shaw នឹងបន្តស្នាក់នៅជាមួយក្រុមបិសាចក្រហម បន្តទៀត។ បន្ទាប់ពីគាត់បានណាត់ជួបជាមួយ Jose Mourinho ដើម្បីនិយាយអំពីបញ្ហាអនាគតរបស់គាត់។ បើតាមសម្តីរបស់ Luke Shaw បាននិយាយថា “គាត់ស្រឡាញ់ក្រុមបិសាចក្រហម ហើយគាត់នឹងស្នាក់នៅជាមួយក្រុម ដើម្បីធ្វើការប្រយុទ្ធតទៅទៀត”។ គួរបញ្ជាក់ថាកីឡាករ Luke Shaw គឺបានផ្លាស់ប្តូរមកកាន់ទឹកដីបិសាចក្រហមក្នុងឆ្នាំ 2014 ប៉ុន្តែត្រូវបានជួបបញ្ហារបួសបាក់ជើងក្នុងឆ្នាំ 2015 ដែលធ្វើអោយគាត់ត្រូវសម្រាក់ពេញមួយរដូវកាល។ ហើយសម្រាប់រដូវកាលនេះ គឺគាត់ទើបតែបង្ហាញខ្លួនបានតែ 2ប្រកួតប៉ុណ្ណោះ។
https://www.youtube.com/watch?v=lp1CYZ5iBEI