Barcelona ចង់បាន Di Maria មករួមក្រុមនៅរដូវក្តៅខាងមុខ

0
826

តាមសារពត៌មាន The Sun បានសរសេរថាកីឡាករ Di Maria ដែលបានចាក់ចេញពីទឹកដីអេស៉្បាញក្នុង កំឡុង​រដូវក្តៅឆ្នាំ 2014។ ហើយបានទៅលេងនៅទឹកដីអង់គ្លេស ជាមួយក្រុមបិសាចក្រហម Manchester United ប៉ុន្តែមិនទទួលបានជោគជ័យ។ នឹងត្រូវផ្ទេរទៅកាន់ទឹកដីបារាំង ដោយស្នាក់នៅជាមួយក្រុម PSG។ ហើយឥលូវ គឺគាត់ទទួលបាននៅការចាប់អារម្មណ៏ពីក្រុម Barcelona នៅទំរង់ដល់ល្អរបស់គាត់ ក្នុងពេលប្រកួតយក​ឈ្នះទៅ​ក្រុម Barcelona ដោយលទ្ធផល 4-0។ ក្រុម Barcelona បានធ្វើការទំនាក់ទំនង ទៅកាន់រូបគាត់ដោយផ្ទាល់ ហើយនឹងអាចធ្វើការផ្ទេរគាត់នៅក្នុងរដូវក្តៅខាងមុខនេះ។ ប៉ុន្តែគេនៅ មិនទាន់អំពីតំលៃខ្លួនក្នុងការផ្លាស់ប្តូរនៅ​ឡើយទេ។