James Rodriguez ចង់មកលេងក្នុងក្របខណ្ឌអង់គ្លេសវិញ

0
759

បន្ទាប់ពីមានការមិនពេញរបស់កីឡាករ James Rodriguez ក្នុងការផ្លាស់គាត់ចេញកំឡុងពេលប្រកួតជាមួយ ក្រុម Leganes។ ពេលនេះ James ហាក់ដូចជាមានភាពធុញនឹងអាជីពបាល់ទាត់នៅក្នុងក្របខណ្ឌអេស៉្បាញ។ ហើយលើសពីនេះទៀត គ្រូបង្វឹក Jose Mourinho ក៏បានធ្វើការបញ្ចុះបញ្ចូលដល់គាត់អោយផ្លាស់ប្តូរមកកាន់​ទឹក​ដីរបស់បិសាចក្រហម។ ប៉ុន្តែប្រសិនបើ James មិនអាចមកកាន់បិសាចក្រហមបាននោះ ក៏នៅមានក្រុមមួយ​ចំនួន​ទៀត ក្នុងក្របខណ្ឌអង់គ្លេសអាចនឹងទាក់ទងទៅគាត់ផងដែរ។ ក្រុមទាំងនោះ មានដូចជាក្រុមហង្សក្រហម Liverpool និងក្រុមតោខៀវ Chelsea ផងដែរ។

https://www.youtube.com/watch?v=bk1Ev2A-xm8