បាយសចំហ៊ុយចេញជាពណ៌លឿង ដោយទឹកល្មៀតដែលធ្វើដោយដៃផ្ទាល់របស់ចុងភៅដ៏ចំណាន់ ប្រចាំហាងកាហ្វេដី ចំហ៊ុយលាយគ្រឿងផ្សំជាច្រើនមុខ ដើម្បីបង្កើតបានជាបាយចំហ៊ុយដែលមានរសជាតិឈ្ងុយ ឆ្ងាញ់ផ្គាប់ចិត្តអ្នកញ៉ាំ មិនអោយជិនណាយ។




ក្រៅពីគ្រឿងផ្សំ ចុងភៅមុខស្រស់ម្នាក់នេះក៏មិនទាន់អស់ចិត្ត ព្រោះថានៅខ្វះសម្រស់សំរាប់បាយមួយឡាំងស៊ឹងនេះ ចឹងហើយគាត់បានបន្ថែមនៅ ផ្សិតខ្មៅ ម្ទេសជ្រក់ និងជាពិសេសនោះគឺ ជ្រកខ្ញី បែបជប៉ុន ដើម្បីកុំអោយបាយនេះតាលាន់។ សំរាប់សាច់មាន់វិញ គឺថាក្លិនកាន់តែអ៊ែម ពេលចាប់ហែកភាយក្លិនឈ្ងុយល្មៀត អូយ៎ សរសេរបន្តើរស្រក់ទឹកបន្តើរហើយ…







ធានាថារសជាតិប្លែក សំរាប់អាហារពេលព្រឹកបែបនេះកម្ររកណាស់ ចឹងព្រឹកស្អែកកុំអោយរំលងណា ហើយធានាថាកន្លែងចតរថយន្ត ធំទូលាយ ទីតាំងវិញគឺនៅ ម្តុំទួលគោក ក្រោយភូមិគ្រឹះ ឯកឧត្តម ទៀ បាញ់។




ភោជនីយដ្ឋាន៖ កាហ្វេ ដី
តម្លៃ៖ 3.50$ ក្នុង១ឡាំងសឹង
ទូរស័ព្ទ៖ 077 859 959 | 015 859 959
ទីតាំង៖ ផ្ទះលេខ20 ផ្លូវ 590 ( ម្តុំទួលគោក ក្រោយភូមិគ្រឹះ ឯកឧត្តម ទៀ បាញ់ )
វីដេអូ