ចុងភៅ ម្នាក់នេះពិតជាមិនធម្មតាទេ ថ្វីដៃរហ័សណាស់ដើម្បីអោយសសៃមីទាញរបស់គាត់ឆ្ងាញ់ ហើយស្វិតល្អ។ និយាយថាមិនឆ្ងាញ់ក៏មិនកើត ព្រោះអីអណ្តាតបញ្ជាប្រាប់ថាឆ្ងាញ់បាត់ហើយហ្នឹង មិនត្រឹមតែប៉ុណ្ណឹងទេ តម្លៃវិញក៏សមរម្យ មួយចានត្រឹមតែ១០០០០៛ ប៉ុណ្ណោះ សំរាប់ញ៉ាំម្នាក់ឯង តែបើទៅលក្ខណៈស្វឺត ហៅចានធំទៅចំនេញ ៣០០០០៛។





ហាង មីទាញតុងយ៉ាំ មានមីទាញច្រើនជម្រើសសាច់សម្រាប់អោយអ្នកជ្រើសរើសដូចជា៖ មីទាញបង្កងតុងយ៉ាំ, មីទាញបង្កងប៉ាកតុងយ៉ាំ, មីទាញលៀសតុងយ៉ាំ និងមីទាញសាច់ទា សាច់ចិញ្ច្រាំ អូ៎យច្រើនជម្រើសណាស់ទៅសាកទៅមិនខកបំណងទេ នៅជិតសាលាស៊ីសុវត្ថិយើងហ្នឹង។ អូភ្លេច! ប្រាប់មួយទៀតគឺ មីគាវ ក៏ឆ្ងាញ់ពិសេសមួយមុខដែរកុំភ្លេចសាក!







ហាង មីទាញតុងយ៉ាំ
ទូរស័ព្ទ៖ 061 31 66 83 | 098 31 66 83
ទីតាំង៖ ស្ថិតនៅម្តុំសាលាវិទ្យាល័យស៊ីសុវត្តិ លើផ្លូវប៉ាស្ទ័រ កែងផ្លូវ ១៧៤
វីដេអូ