ការសម្រេចចិត្តទិញម៉ូតូ នរណាក៏ដូចនរណាដែរ គឺតែងដើរជ្រេរកមើលក្នុងឃ្លាំងជាច្រើនកន្លែងដើម្បីឲ្យប្រាកដថា យើងអាចរកបានម៉ុតូមួយគ្រឿងដែលត្រូវចិត្តមានកម្លាំងម៉ាស៊ីនល្អ និងតម្លៃសមរម្យ។
ប៉ុន្តៃឥឡូវនេះ នរណាទៅមានពេលដើរមើលទៀតនុុុះ! ហត់ក៏ហត់! ហើយថែមទាំងខាតពេលទៀត។ ដើម្បីជាគំនិតក្នុងការបញ្ជាទិញម៉ូតូមួយគ្រឿងដោយមានភាពងាយស្រួល មិនបានខាតពេលដើររកនៅកន្លែងណាឆ្ងាយ និងសាកសមចំពោះអ្នកបំផុតនោះ ងាយៗស្រួលៗដោយគ្រាន់តែចូលទៅកាន់ MyPhsar Mobile App អ្នកនឹងឃើញមានជម្រើសម៉ូតូជាច្រើនដែលមាតម្លៃសមរម្យប្រមូលផ្តុំគ្នានៅលើ App តែមួយ។ មានទៅពិបាកអី!ស្វែងរកម៉ូតូតែត្រូវចិត្តអ្នកជាមួយនឹងតម្លៃដែលអាចទទួលយកបាន រួចទាញទូរស័ព្ទ Call ទៅអ្នកលក់ទៅជាការស្រេច។
អូ!កុំព្រួយ មិនប្រាកដថាឲ្យតែ Call ទៅអ្នកលក់ហើយត្រូវតែទិញជាដាច់ខាតទេ។ ការណាត់ជួបរបស់អ្នកគឺគ្រាន់ដើម្បីមើលថា តើម៉ូតូនោះត្រូវតាមអ្វីដែលអ្នកចង់បានហើយ ឬនៅ ហើយអ្នកក៏អាចតថ្លៃតាមក្រោយក៏បាន!