ឃើញគ្រឿងសមុទ្រ អាំង ចំហ៊ុយ ស្រស់ៗភ្លាមៗធំៗ ចឹងមិនដឹងដាក់ឈ្មោះថាម៉េចយើងក៏សម្រេចដាក់ឈ្មោះលេងៗថា “គ្រឿងសមុទ្រទឹកកកយក្ស” ឈ្មោះនេះយើងចង់សំដៅថាគ្រឿងសមុទ្រស្រស់ៗ យកមកដោយផ្ទាល់ពីទីរួមខេត្តព្រះសីហនុ មកចំហ៊ុយភ្លាមៗ ថ្មីៗតែម្តងហើយសុទ្ធតែធំទៀត។






ចុះបើជាគំនិតរបស់អ្នកវិញ តើគួរដាក់ឈ្មោះយ៉ាងណា បើឃើញម្ហូបចឹងវិញនោះ? យើងចាំទទួលការដាក់ឈ្មោះរបស់អ្នកណា! ហើយបើនិយាយពីរសជាតិ ជាក់ស្តែងគ្រឿងសមុទ្រធំៗ ត្រូវបានដាក់អាំង និងចំហ៊ុយជាពិសេសភ្លាមៗ នៅពីមុខកាម៉េរាអ្នកថតមិនញ៉ាំទៀតអី! គាត់ថារសជាតិញ៉ាំទៅមានអារម្មណ៍ថាធម្មជាតិៗ ធម្មតាៗ តែឈ្ងុយពេញមាត់តែម្តង។







តែកុំភ្លេចប្រាប់អ្នកអាំងណាថាអាំងម៉ាឆ្ងាញ់ កុំអោយស្ទើរឆ្អិនស្ទើរឆៅ ព្រោះអី បើពេលដាច់ខ្លាំងចឹងអ្នកអាំងប្រាកដណាស់ថា គ្រប់គ្រងរសជាតិមិនបាន១០០%ទេ ចឹងកុំខឹងពួកគាត់អី! ហើយមួយទៀតនោះគឺថា ដើម្បីទទួលបានរសជាតិឆ្ងាញ់បានពេញលេញនៃរសជាតិគ្រឿងសមុទ្រនេះ គឺថា ទឹកជ្រលក់២ពីរប្រចាំហាង មីទាញតុងយ៉ាំ ហើយគឺមានពណ៌បៃតង និងក្រហម ធានាថាឆ្ងាញ់។








ហាង មីទាញតុងយ៉ាំ
ទូរស័ព្ទ៖ 061 31 66 83 | 098 31 66 83
ទីតាំង៖ នៅលើផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
វីដេអូ