អាកាសធាតុកំពុងតែកូរហើយ មេឃម្តងក្តៅម្តងត្រជាក់ដល់ពេលចឹង មានតែរករបស់ញុាំណាដែលក្តៅៗហ៊ុយៗ ដើម្បីឱ្យមានកម្តៅក្នុងខ្លួន ស្របពេលមេឃកំពុងកូរ ដូចនេះក្រុមការងារបានស្វែងរកឃើញហាងស៊ុបមួយកន្លែងទៀតហើយ ដែលត្រូវជាមួយអាកាសធាតុត្រជាក់ម្តងចឹង គឺស៊ុបកង្កែបរបស់ភាគខាងជើងប្រទេសចិន រសជាតិប្លែកណាស់ មកដល់ក្នុងហាង Col frog & seafood ស្ថិតក្នុងផ្សារ Jet’s Container យើងហ្នឹង!



សម្រាប់ស៊ុបកង្កែបដែលមានលក់ក្នុងហាង Col frog & seafood ស្ថិតក្នុងផ្សារ Jet’s Container អាចនិយាយបានថារសជាតិមិនដូចទៅនិឹងស៊ុបផ្សេងៗនោះទេ ក៏ព្រោះតែរូបមន្តធ្វើរបស់ស៊ុបកង្កែបនេះផ្ទាល់បាននាំមកពីប្រទេសចិន ប្លែកណាស់ មិនងាយមានទេ ហើយអត់ទៅសាកម៉េចបាន ត្រូវនិងអាកាសធាតុចឹងផងដឹងតែអ៊ែមហើយ សម្រាប់ហាងផ្ទាល់គឹអត់ខ្វះអីញុាំទេ មានច្រើនមុខណាស់គ្រឿងសមុទ្រស្រស់ៗ ម្ហូបក៏មានច្រើនមុខដែរពិតជាស័ក្តិសមសម្រាប់ការជួបជុំមិត្តភ័ក្រ ក្រុមគ្រួសារតែម្តង។




ហើយត្រូវនិងអាកាសធាតុត្រជាក់ចឹងផង មិនអាចរំលងបានទេ ស្វែងរកកន្លែងកំដៅក្រពះ គួរតែCol frog & seafood មាន គ្រឿងក្លែមគ្រប់មុខ ម្ហូបប្លែកច្រើនណាស់ រួមទាំងភេសជ្ជៈថែមទៀតផង ញុាំឱ្យសប្បាយម្តងមើល ហើយកុំភ្លេចណា បើស្វែងរកទីតាំងមិនឃើញអាចតេទំនាក់ទំនងបាន ហាងផ្ទាល់បើកលក់ចាប់ពីម៉ោង 4:30ល្ងាច រហូតដល់ម៉ោង 2 យប់ ។







ហាង Col frog & seafood
លេខទូរស័ព្ទ ៖ 077 57 77 55 / 097 61 333 30
បើកលក់ចាប់ពីម៉ោង 4:30ល្ងាច រហូតដល់ម៉ោង 2 យប់
ទីតាង៖ ផ្សារ Jet’s Container
វីដេអូ