ឃ្លានអត់ប៉ុណ្ណឹង? បើប្រមូលផ្តុំរបស់ញុាំដែលអ្នកចូលចិត្តគ្រប់មុខអស់ហើយហ្នឹង គ្រាន់ឃើញក៏ស្រៀវធ្មេញដែរ ចុះទម្រាំឃើញផ្ទាល់ដូចក្រុមការងារនោះ ធានាថាទ្រាំអត់បានចឹងហ្មង! ហើយជួបជុំគ្នាល្ងាចហ្នឹងទៅណាទៀត។



បើនិយាយពីហាងម្ជូរ និង ក្ដាមក្រឡុកឆ្ងាញ់សន្លប់ គ្រាន់តែលឺឈ្មោះសម្រាប់អ្នកធ្លាប់ស្គាល់ដឹងតែមានអ្នកស្រក់ទឹកមាត់មុនហើយ ព្រោះមិនណយអីណាសុទ្ធតែរបស់ចូលចិត្តហ្មងហើយ បើអ្នកដែលចូលទៅហាងគាត់ហើយប្រហែលជាពិបាកដកចិត្តណាស់ ក៏ព្រោះតែមុខម្ហូបរបស់គាត់ឃើញទំនងទាំងអស់ចឹង បើនិយាយពីអតិថិជនពេញៗហាងហ្មងសឹងតែរកកន្លែងអង្គុយគ្មាន ដោយឃើញដូច្នេះម្ចាស់ហាងបានពង្រីកសាខាថ្មីមួយទៀត គឺសាខាទី៣ ដើម្បីសម្រួលដល់អតិថិជនរបស់ខ្លួន សាខាទី៣មានលក្ខណ:ធំទូលាយ ស្រួលចតយានជំនិះទៀតផង។



សម្រាប់ហាងផ្ទាល់មិនត្រឺមតែមានតែក្ដាម ម្ជូរក្រឡុកទេ នៅទីនេះមានរបស់ឆ្ងាញ់គ្រប់មុខ គ្រឿងសមុទ្រស្រស់ៗ មានទាំងមឹកអាំង បង្កងអាំង ងាវក្រឡុក និងមុខម្ហូបថ្មីជាច្រើនទៀត រសជាតិសុទ្ធតែឆ្ងាញ់សន្លប់ ជាពិសេសសម្រាប់អ្នកចូលចិត្តហិរ ដឹងតែពេញចិត្តស្តូកហើយ។ ទីតាំងសាខាទី៣នេះរឺតតែស្រួលរកគ្រាន់តែជិះពីស្តុបបូកគោបត់ស្ដាំតាមច្រក Master Suki Soup បូកគោ នៅខាងឆ្វេងដៃជាប់ហាង Master Suki Soup







ហាងម្ជូរ និង ក្ដាមក្រឡុកឆ្ងាញ់សន្លប់
ទូរស័ព្ទ៖ 092 20 93 89
ទីតាំង៖ st.95, ផ្ទះលេខ 51 ជាប់ ម៉ាស្ទ័រស៊ូគីស៊ុបបូកគោ
វីដេអូ