ផ្តើមសាករសជាតិថ្មី នៃការច្នៃប្រឌិតរសជាតិប្លែកមាត់ របស់ហាងមីស៊ុប នោះគឺ មីខួរក្តាម មីខួរបង្កង មីកូនកាត់ មីបីសាសន៍ មានគ្រប់ជម្រើសជូន និយាយពីថាទំនងញុាំណាស់គ្រាន់តែឃើញឃ្លានតែម្តង មួយណាក៏រសជាតិឆ្ងាញ់ប្លែកមាត់ដែរ។
យុទ្ធនាការថ្មី ពីហាងទឹកស៊ុប សម្រាប់អ្នកដែលនិយមចូលចិត្តញាំុមីស៊ុបបើបានដឹងហើយ ប្រាកដជាពេញចិត្ត។ ពីហាង ទឹកស៊ុប នឹង លក់ជូននូវមីខួរក្តាម មីខួរបង្កង មីកូនកាត់ មីបីសាសន៍រសជាតិដ៏ឈ្ងុយឆ្ងាញ់ចម្រាញ់ចេញពីទឹកស៊ុប ព្រមទាំងខួរក្ដាមក្នុងចានតែមួយ បើបានសាកហើយច្បាស់ជាជាប់ចិត្ត។
ពីហាងទឹកស៊ុបដែលចាប់បើកពីម៉ោង ៧ព្រឹក ដល់ម៉ោង ៨យប់ ក៏មានលក់នូវ មីកញ្ចក់ នំប័ុងផាក់ឡូវហិរ ព្រមទាំងភេសជ្ចៈជាច្រើនមុខ និង ទឹកកកឈូសផងដែរ។ តោះចាំអង្កាលទៀតគ្នាយើង ទៅសាកមីនៅហាង ទឹកស៊ុប ទាំងអស់គ្នា ជម្រើសរសជាតិណាមួយក៏បាន សុទ្ធតែឆ្ងាញ់ៗ រសជាតិថ្មីប្លែក មិនសាកប្រាកដជាមិនដឹងទេ។
ហាង ទឹកស៊ុប
លេខទូរស័ព្ទ៖ 093 789 581
ទីតាំង៖ ផ្ទះលេខ122A ផ្លូវ122(ផ្លូវមុខផ្សាសាមគ្គី) សង្កាត់ទឹកល្អក់2 ខ័ណ្ឌទួលគោក ភ្នំពេញ ក្បែរសាលាសន្ធរមុខ
វីដេអូ៖