ឃ្លានអាហារជប៉ុនមិនដឹងទៅណាមែនទេ? មិនបាច់ខ្វល់ច្រើនទេ មកតែម៉ារឹហ្គាមិអ៊ុដុង បេនតុ សាខាស្ទឹមមានជ័យ ចង់បានបេនតុក៏បាន ចង់ញ៉ាំមីអ៊ុដុងក៏មាន ព្រមទាំងអាហារច្រើនមុខរសជាតិដើមរបស់ជប៉ុនទៀត មិនបាច់ទាល់តែទៅដល់ប្រទេសជប៉ុនទើបញ៉ាំបានទេ នៅទីនេះមានអស់ហើយ ចាំបាច់ទៅណាទៀត?




ម៉ារឹហ្គាមិអ៊ុដុង & បេនតុ ជាភោជនីយដ្ថានជប៉ុនដែលពេញនិយម ក៏ព្រោះវាមានមីនុយឆ្ងាញ់ៗច្រើនប្រភេទច្រើនរសជាតិដូចជា មីជប៉ុនដែលជនជាតិជប៉ុនហៅថាអ៊ុដុង បាយប្រអប់បេនតុ ស៊ូស៊ី នឹងតែបៃតងជប៉ុន ម៉ាឆាឡាតេមានរសជាតិដើមនឹងនាំចេញមកពីជប៉ុនសុទ្ធៗ ហើយនៅពេលថ្មីៗនេះ ម៉ារឹហ្គាមិអ៊ុដុង & បេនតុ ទើបតែធ្វើការផ្លាស់ប្ដូរ Concept ថ្មី ការរៀបចំតុបតែងបែបថ្មី ទាំងសេវាកម្ម និងមីនុយសុទ្ធតែថ្មីទាំងស្រុង។




ម៉ោះ!ចាំបាច់នៅអង្គុយកូរពោះអីទៀត ទៅញ៉ាំម្ហូបជប៉ុនអោយប្លែកមាត់ម្ដងមើល ម៉ារឹហ្គាមិអ៊ុដុង & បេនតុ សាខាស្ទឹមមានជ័យ ចាប់បើកពីម៉ោង ១០ព្រឹក ដល់ម៉ោង ១០យប់ មានទៅពិបានរកអី នៅទល់មុខស្ថានីយ៍ប្រេងសូគីមិចច្រមុះជ្រូកស្ទឹមមានជ័យនេះហ្នឹង ណាត់មិត្តភក្តិមកបានគ្នាច្រើន។





ហាង ម៉ារឹហ្គាមិអ៊ុដុង & បេនតុ
លេខទូរស័ព្ទ៖ 010 504 666
ទីតាំង៖ ទល់មុខស្ថានីយ៍ប្រេងសូគីមិចច្រមុះជ្រូកស្ទឹមមានជ័យ
វីដេអូ៖