ពន្លឺភ្លើងពណ៌តុបតែងយ៉ាងពិសេសជាមួយតួអង្គតុក្កតាជាច្រើនរបស់ Disney ដូចជា Mickey Mouse, Cinderella, Elsa, Woody, Toy Story នឹងនាំអារម្មណ៍ភ្ញៀវទេសចរ ក៏ដូចជាទាក់ទាញការចាប់អារម្មណ៌អោយពិធីបុណ្យ Christmas ខាងមុខនេះកាន់តែរីករាយ។




ចំពោះអ្នកមានបំណងចង់ធ្វើដំណើរកម្សាន្តទៅប្រទេសមួយនេះក្នុងអំឡុងពេលពិធីបុណ្យChristmas នឹងថ្ងៃឆ្លងឆ្នាំពិតជាមិនខកបំណង ព្រោះថាមិនត្រឹមតែក្នុងកន្លែងកម្សាន្តប៉ុណ្ណោះទេ តាមបណ្ដាលទីសាធារណៈមួយចំនួនក៏មានការរៀបចំជាពិសេសសម្រាប់រដូវកាលមូយនេះដែរ ជាក់ស្ដែងដូចជាតាមដងផ្លូវ Orchard ដែលចាប់ពីចំនុច Tanglin Mall ទៅ Plaza Singapura សុទ្ធតែបានតុបតែង បំពាក់ភ្លើងពណ៌អមជាមួយតួអង្គតុក្កតារបស់ Disney ព្រមជាមួយការសម្ដែង កម្មវិធីកម្សាន្តជាច្រើនថែមទៀតផង។



