ថ្មីទៀតហើយ ធ្លាប់តែញ៉ាំស៊ុបគោ ស៊ុបតុងយ៊ាំអី ដល់ពេលនេះមានស៊ុបកាពិទៀត រសជាតិថ្មី ប្លែកម៉្យាងដែរ ហើយបន្ថែមជាមួយគ្រឿងសមុទ្រ នឹងបន្លែស្រស់ៗថែមទៀតពិតជាអ៊ែមមែនតើស៍។



ស៊ុបកាពិបែបនេះអាចរកបាននៅហាង ម្ហូបស្រែ Online ម្ដុំខាងក្រោយសាលាវ៉ាន់ដាយើងនេះ មាននូវមុខម្ហូបច្រើនមុខ ច្រើនបែប ពិតជាច្រើនជម្រើស មិនថាអាហារហិរៗ ស៊ុប ឬ គ្រឿងបុក សុទ្ធតែអាចមករកបាននៅហាងមួយនេះ អ្វីដែលកាន់តែពិសេសទៀតនោះនីទីនេះមានប្រ៉ូម៉ូសិនពិសេសសម្រាប់អតិថិជនមកញ៉ាំនៅទីនេះទៀតផង។




ប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ ២០% នៅពេលលោកអ្នក Check In ដែលហាងចាប់ផ្ដើមបើកពីម៉ោង ១១ព្រឹក ដល់ម៉ោង ១០យប់។ ដូច្នេះបើឃ្លានហើយ ឈៀងចូលសាកស៊ុបកាពិ នឹង អាហារជាច្រើនមុខទៀតនៅហាង ម្ហូបស្រែ Online មើល៍ រសជាតិអាហារយ៉ាងម៉េចដែរ?




ហាង ម្ហូបស្រែ Online
ទីតាំង៖ ក្រោយសាលាវ៉ាន់ដា ផ្លូវ១៨៧ បត់តាមសាលាភូមិ៧ ទល់មុខភូមិសាច់អាំង ១៦៨
លេខទូរស័ព្ទ៖ 086 89 15 15 | 078 622 633
វីដេអូ៖