ទប់ចិត្តមិនបានទេ ម្ហូបទំនងបែបនេះហើយ លេងមកទាំងឈុតៗចឹងហ្មង ឈុតបុកល្ហុងគ្រឿងសមុទ្រ ឈុតបុកល្ហុងឥសាន្ត ហើយមួយទៀតនោះគឺ ឈុតស៊ុបម្ទេស ឃើញភ្លាមអារម្មណ៍នៅមិនសុខទេ ទំនងខ្លាំងពេក រសជាតិវិញជូ ហឹរ ប្រៃលាយគ្នាជាតិណាស់។



ហាង បុកល្ហុងបាងកក ចាប់បើកដំណើរការសាខាមួយទៀតហើយគឺសាខាអ៊ីអន២ មានបម្រើជូននៅមុខម្ហូប ជាលក្ខណៈអាហារសម្រន់ជាច្រើនមុខ មានជាឈុតដូចជា៖ ឈុតបុកល្ហុងគ្រឿងសមុទ្រ ឈុតបុកល្ហុងឥសាន្ត គុយទាវទូកពិសេស បាយឆាកាពិ ផាត់ថៃ រូមជាមួយមុខម្ហូបថ្មីៗហើយប្លែកទៀតផងនោះគឺ ឈុតស៊ុបម្ទេស ធានាថាឆ្ងាញ់ប្លែកតែម្តង រសជាតិក៏ប្លែកខ្លាំងអតិថិជនភាគច្រើនចូលចិត្តញ៉ាំណាស់។



សម្រាប់ឈុតស៊ុបម្ទេស នេះមានរហូតទៅដល់៣ទំហំ តូច កណ្តាល ធំ បើទៅជាលក្ខណៈគ្រួសារ ឬក្រុមការងារ មិត្តភក្តិអី ដឹងតែត្រូវម៉ាច់ហើយ ឈុតតូចអាចញ៉ាំចាប់ពី២ទៅ៣នាក់ ឈុតកណ្តាលពី៤ ទៅ៥នាក់ ឈុតធំវិញអាចញ៉ាំចាប់ពី៦នាក់ទៅ៨នាក់ និយាយទៅគឺហុតបែកញីសខ្ចាយហ្មង។



ហាង បុកល្ហុងបាងកក
លេខទូរស័ព្ទ៖ 010 32 62 30
ទីតាំង៖ ផ្លូវ 1003 ទល់មុខផ្សារម៉ាក្រូ
វីដេអូ៖