រាជធានីភ្នំពេញ ៖ តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា បានសម្តែងការខឹងសម្បាជាមួយនាររីម្នាក់ ដែលបានប្រើប្រាស់ពាក្យជេរប្រមាថមកលើខ្លួន បន្ទាប់ពីអ្នកនាងបានបង្ហោះវីដេអូឃ្លីបបកស្រាយបទចម្រៀង។

តារារូបនេះ បានចាត់ទុកការជេរប្រមាថពីស្ត្រីខាងលើនេះ មិនមែនជាការស្អប់ខ្ពើមនាងទាំងស្រុងឡើយ ប៉ុន្តែវាអាចជាហេតុផលនយោបាយផងដែរ ក្នុងពេលដែលនាងក៏ធ្លាប់ជួបរឿងនេះ ដូចគ្នាកាលពីកន្លងទៅ។

ជាមួយនឹងពាក្យសម្តីពីស្ត្រីម្នក់នោះ ដែលបានជេរមួយម៉ាត់ថា «ខ្ពើមណាស់ហង » បានធ្វើឲ្យអ្នកនាង ម៉េង កែវពេជ្ជតា ហាក់មានការក្តៅចុងច្រមុះយ៉ាងខ្លាំង និងបានឆ្លើយតបទៅវិញភ្លាមៗផងដែរ។
តារានេះ បានបង្ហោះសារឆ្លើយតបទៅវិញថា ស្រីម្នាក់ឈ្មោះ សយ សុទ្ធា នេះ បានចូលមកជេរខ្ញុំក្នុង Page របស់ខ្ញុំ ដល់ទៅពីរកន្លែងក្នុងថ្ងៃតែមួយ ខុសគ្នាតែប៉ុន្មាននាទីប៉ុណ្ណោះ ។ មិនយល់ថា គាត់ស្អប់ខ្ញុំរឿងអីព្រោះមិនដែលស្គាល់ និងមិនមានអីប៉ះពាល់គាត់ពីមុនផង ។ តែខ្ញុំក៏បានចូលឆែកមើលក្នុងអាខោនគាត់ឃើញថា គាត់មានគ្នាភាគច្រើនជាបក្សសង្គ្រោះ។ ខ្ញុំបានផ្ញើសារចូលទៅក្នុង inbox គាត់ តែគាត់មិនតបឆ្លើយ ។
ដូច្នេះ សូមជម្រាបទៅស្រីម្នាក់ហ្នឹង និងអ្នកមួយចំនួនតាមនេះតែម្តងថា ចង់អ្នកឯងនៅបក្សណាក៏បក្សទៅខាងខ្ញុំមិនដែលប្រកាន់ទេ តែចាំបាច់ចូលជេរបញ្ចោរគ្នាធ្វើស្អី ? (សម្រួលដោយ៖ ស្រីណា)
