ថ្មីៗនេះ ក្រុមហ៊ុនសង្គមយក្ស Facebook បានផ្តល់ដំណឹងថាពួកគេនឹងធ្វើការលុបរូបថតរបស់អ្នកដែលបាន Synced ពីទូរស័ព្ទដោយទុកនៅក្នុង private។
កាលពីឆ្នាំ 2012 Facebook បានដាក់ដំណើរការឲ្យ អ្នកប្រើប្រាស់អាចធ្វើការ Synced រូបថតដោយស្វ័យប្រវត្តិពីទូរស័ព្ទយកទៅដាក់នៅក្នុងអាល់ប៊ុមផ្ទាល់ខ្លួន ដើម្បីងាយស្រួលចំពោះការ share រូបថតទាំងនោះនៅពេលក្រោយ។
ប៉ុន្តែ Facebook បានកាត់បន្ថយនូវលក្ខណៈមួយចំនួនកាលពីចុងឆ្នាំនេះដើម្បីជំរុញឲ្យអ្នកប្រើប្រាស់ទាញយកនិងប្រើ Moments app របស់ពួកគេ។
Facebook នឹងធ្វើការលុបរាល់រូបថតទាំងឡាយណាដែលស្ថិតនៅក្នុង Synced folder លុះត្រាតែអ្នកប្រើប្រាស់ធ្វើការទាញយក និងចុចចូលទៅក្នុង Moments app ឲ្យបានមុន ថ្ងៃទី 7 កក្កដា។
ហើយប្រសិនបើអ្នកប្រើប្រាស់មិនចង់ធ្វើការ ទាញយកឫប្រើ Moments app ពួកគេក៏អាចរក្សាទុករូបថតបានដោយធ្វើការទាញយកទិន្នន័យទាំងនោះនៅលើកុំព្យូទ័ររបស់ពួកគេ។
ប្រភព៖ CNN News