អ្នកនៅម្តុំបាក់ទូក បើបានស្គាល់កន្លែងនេះហើយ មិនបាច់ជិះទៅណាឆ្ងាយទៀតទេ ចង់ញ៊ាំបុកល្ហុងរសជាតិបែបថៃ មានច្រើនរសជាតិ ច្រើនជម្រើស ធានាថាមិនខកចិត្តទេ ហាងសំណព្វចិត្ត បុកល្ហុងថៃ បុកស្អីក៏បានដែរ។
មិនមែនចេះតែនិយាយទេ ហាងសំណព្វចិត្ត បុកល្ហុងថៃ មានលក់ច្រើនមុខមែន ដូចជា៖ បុកល្ហុង ក្តាមសេះ បុកពោតបង្គា បុកមីពោះគោ បុកបីសាសន៍ បុកនំបញ្ចុកមឹក បុកមីសួរងាវ បុកល្ហុងប៉ាតេ បុកល្ហុងពងទាប្រៃ បុកល្ហុងងាវសាច់ជ្រូកបីជាន់ សង្វាក់អាំង សាច់ជ្រូកអាំង ស្លាបមាន់អាំង ណែមអាំង ពងមាន់អាំង មឹកអាំង បង្កងអាំង មិនទាន់អស់ទេនៅមានច្រើនមុខទៀត ធានាថាមិនខ្វះចឹងហ្មង។
មិនថានៅម្តុំបាក់ទូក ឬមានគម្រោងរកកន្លែងញ៊ាំបុកល្ហុង ដែលមានលក់ច្រើនមុខនោះទេ អាចឆ្លៀតមកសាកបាន នៅហាងសំណព្វចិត្ត បុកល្ហុងថៃ ទាំង២សាខាបាន ដែលមានទីតាំងនៅ ក្រោយសាលាបាក់ទូក ផ្លូវ149 នឹងមួយទៀតនៅ ខាងលិចពេទ្យកុមារជាតិផ្លូវ 118 ឬអាចទាក់ទងតាមរយៈលេខទូរសព្ទ 010 735 657 / 081 375 763 / 070 4444 14 ។
ហាង សំណព្វចិត្ត បុកល្ហុងថៃ
ទីតាំង៖ ក្រោយសាលាបាក់ទូក ផ្លូវ149 នឹងមួយទៀតនៅ ខាងលិចពេទ្យកុមារជាតិផ្លូវ 118
លេខទូរសព្ទ៖ 010 735 657 / 081 375 763 / 070 4444 14
វីដេអូ