នៅចាំក្រុមចម្រៀង Westlife អត់?

Westlife

0
1402
Westlife

មិត្ត​មួយ​ចំនួន​ប្រហែលជា​នៅ​ចាំ​ក្រុម​ចម្រៀង Westlife ដែល​បទ​ចំរៀង​របស់​ក្រុម​នេះ​មានការ​ល្បីល្បាញ ខ្លាំង​ក្នុង​កំឡុង​ឆ្នាំ​2002 ដល់​2004​។ ក្រុម Westlife គឺ​មាន​សមាជិក​ទាំងអស់​៥​នាក់ ដូច​ជា​៖ Nicky Byrne, Kian Egan, Mark Feehily, Brian McFadden and Shane Filan​។ ក្រុម​នេះ​បង្កើត​ក្នុង​ឆ្នាំ​1998 ហើយ​បាន​បិទ ទៅ​វិញ​ក្នុង ឆ្នាំ​2012 ។ នៅ​ក្នុង​កំឡុង​ពេល ប៉ុន្មាន​ឆ្នាំ​នោះ ក្រុម Westlife អាច​លក់​បាន​រហូត​ដល់​ទៅ​ជាង 50 លាន អា​ឡា​ប៊ុ​ម នៅ​ទូ​ទាំង​ពិភពលោក​។ បទ​ដែល​ល្បី​ៗ នៅ​ជំនាន់​នោះ​មាន​ដូច​ជា My Love, If I Let You Go, Beautiful in White, Fool Again, Seasons In The Sun, Home និង​មាន​បទ​ជា​ច្រើន​ទៀត​។ មិត្ត​ទាំងអស់​អាច​ស្តាប់​បទ​ទាំង​៦​នេះ នៅ​ខាងក្រោម ដើម្បី​រំលឹក​អនុ​ស្សាវ​រី​យ៏ កាល​នៅ​ក្មេង​។