នឹកឃ្លានចង់ញុាំម្ហូបបែបស្រុកស្រែណាស់មែនទេ? ព្រោះឱ្យតែឃ្លានម្ហូបខ្មែរពេលណាតែងតែនឹកគ្រាកាលម៉ែធ្លាប់ធ្វើឱ្យញុាំពេលនៅពីក្មេង ចឹងប្រសិនបើលោកអ្នកចង់ញុាំម្ហូបបែបស្រុកស្រែចំការរំលឹកអនុស្សាវរីយ៍នោះ តោះមិនបាច់ទៅណាឆ្ងាញ់ទេត្រឹមទួលគោកយើងហ្នឹងមានមិនខ្វះទេ គឺហាង ផ្ទះអ្នកបាត់ដំបង ញុាំបានម៉ាឆ្ងាញ់តែម្តង!?
ជាការពិតសម្រាប់អាហារស្រុកស្រែសម្លរ ម្ហូបបែបខ្មែរយើងវាសាមញ្ញក៏ពិតមែនហើយមិនសូវមានទេសម្រាប់ហាងមួយចំនួន ដោយសារតែនៅក្នុងរាជធានីភ្នំពេញយើងសព្វថ្ងៃហាងទាំងនោះសំបូរអាហារបែបបរទេសច្រើន ប៉ុន្តែសម្រាប់ហាង ផ្ទះអ្នកបាត់ដំបង ដែលមានទីតាំងខាងក្រោយសាលាបឋមទួលគោក លោកអ្នកមួយចំនួនធំប្រហែលជាបានស្គាល់ខ្លះមកហើយ ក៏ព្រោះតែនៅទីនោះសម្បូរម្ហូបបែបបទស្រុកស្រែ។
បើនិយាយទៅអ្នកដែលនិយមចូលចិត្តម្ហូបខ្មែរយើង គឺពួកគាត់តែងតែទៅទីនោះ មិនដែលរំលងទេ មានច្រើនមុខហើយរសជាតិឆ្ងាញ់ណាស់ មិនត្រឹមតែប៉ុណ្ណោះទេ មានទាំងបាយអង្ករសម្រូបធម្មជាតិថែមទៀតផង។
ហាង ផ្ទះអ្នកបាត់ដំបង មានលក់មុខម្ហូបបែបបទស្រុកស្រែជាច្រើនមុខ សុទ្ទតែឆ្ងាញ់ៗញុាំត្រូវមាត់ ត្រូវចិត្តណាស់ បើបង្អែមវិញឈ្ងុយឆ្ងាញ់ មានកន្លែងអង្គុយញុាំស្រួលក្នុងលក្ខណៈជួបជុំក្រុមគ្រួសារ ឬ មិត្តរួមក្រុមការងារជជែកគ្នាលេងកំសាន្តទទួលទានអាហារបែបស្រុកស្រែចំការយ៉ាងឆ្ងាញ់ពិសារទៀត ចឹងតោះរកណាត់គ្នាទុកអោយហើយទៅណា!
ហាង ផ្ទះអ្នកបាត់ដំបង សាខាទួលគោក
លេខទូរសព្ទ៖ 086 94 78 58 / 012 54 25 62
ទីតាំង៖ ផ្លូវលេខ ៥៤៨, សង្កាត់បឹងកក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ (ម្តុំផ្លូវខាងក្រោយសាលាបឋមសិក្សាទួលគោក)
វីដេអូ៖