បើយើងធ្វើដំណើរតាម ពេទ្យរុស្សី ផ្លូវក្រោមជាប់សាលាពេទ្យ យើងនឹងឃើញមានរទេះរុញជាច្រើន កំពុងឈរទទឹមគ្នា ដែលមួយជារទេះរុញលក់អាហារសម្រន់គ្រប់មុខ និងមួយទៀតជារទេះរុញលក់នំប័ុងជ្រូកខ្វៃពិសេស ដែលមានអ្នកឈរចាំទិញ អ្នកខ្លះអង្គុយញាុំមាត់ឡើងឆ្ងាញ់តែម្តងរៀងរាល់ល្ងាច។



ដោយសារតែរសជាតិនៃ នំប័ុងជ្រូកខ្វៃពិសេសនេះបានធ្វើអោយអ្នកញាុំសរសើរថាឆ្ងាញ់ខ្លាំង អោយតែជិះកាត់ម្តងណាគឺមិនដែលរំលងទេដឹងតែចូលញាុំមិនខាន បើក្រលេកទៅមើលថ្វីដៃអ្នកវិញខ្ចប់នំប័ុងវិញញាប់ដៃគ្រប់ៗគ្នាក៏ព្រោះអីមានអតិថិជនច្រើនណាស់ចាំញុាំ ហើយបងស្រីម្ចាស់ហាងបានប្រាប់មកក្រុមការងារថា ២០០ទៅ៣០០ដើមក្នុង១ថ្ងៃ ហើយសាច់ខ្វៃពិសេសវិញអស់ទៅដល់ ២៥ទៅ៣០គីឡូ ហើយគាត់មានទៅដល់៣សាខាថែមទៀតផងក្នុងរាជធានីភ្នំពេញ។


ចឹងបើចង់ញុាំនំប័ុងជ្រូកខ្វៃពិសេស កុំភ្លេចណាសាខាទាំង៣កន្លែងដូចជា៖ សាខាស្តាតអូឡាំពិក, សាខាស្តុបណានជីង,និងកន្លែងមួយកន្លែងទៀតពេទ្យរុស្សីនេះហើយ ហើយគាត់លក់ពីម៉ោង ២ថ្ងៃរសៀល ដល់ម៉ោង ៨យប់តែពេលខ្លះអាចលក់អស់មុនម៉ោងទៀតចឹងកុំនៅចាំអីល្ងាចនេះហ្មងទៅ។




ហាង នំប័ុងជ្រូកខ្វៃពិសេស
ទូរស័ព្ទ៖ 010 58 59 05
ទីតាំង៖ ពេទ្យរុស្សី ផ្លូវក្រោម ជាប់សាលាពេទ្យ
វីដេអូ