រឿងហូបចុកមិនថាអ្នកណាៗទេ ដកលុយចេញពីហោប៉ៅហើយតែងតែចង់បានរបស់ឆ្ងាញ់ញ៊ាំហើយទើបមិនស្ដាយលុយ។ លឺនិយាយបែបនេះមិនបាច់ឆ្ងល់ទេព្រោះថា មានកន្លែងមួយដែលរសជាតិពិតជាត្រូវចិត្តខ្លាំងមែនទែនសម្រាប់អេតមីនមិនថាគ្រឿងញ៊ាំ គ្រឿងក្លែម គ្រឿងបុកទេសុទ្ធតែពិសេសៗ។



តែអ្វីដែលពិសេសខ្លាំងនៅទីនេះម្ចាស់ហាងបានផ្ដោតខ្លាំងទៅលើប្រភេទគ្រឿងបុកដែលមានរសជាតិប្រៃជូរហិរមុតដាច់ល្អ ដែលអាចនិយាយបានថាញ៊ាំម្ដង ជាប់ចិត្តដកមិនរួចតែម្ដងសម្រាប់អ្នកដែលចូលចិត្តញ៊ាំរសជាតិដិតៗ។ បុកល្ហុងក្ដាមប្រៃ បុកងាវ បុកល្ហុងក្ដាមសេះ ញាំសាលម៉ុន ញាំអយស្ទ័រប៉ុន្មានមុខនេះសុទ្ធតែពិសេសៗហើយ រីឯអយស្ទ័រស្រស់វិញក៏មិនធម្មតាព្រោះថាសាច់ធំៗល្អស្រស់ៗដាក់ជាមួយទឹកត្រីកោះកុងដ៏មានរសជាតិទៀតអេមហួស។



គ្រប់គ្នាចាប់អារម្មណ៍អាចមកសាកបាន ព្រោះថាម្ហូបក៏មានច្រើនមុខទៀតផងដែរ ជាពិសេសម្ហូបគ្រឿងក្លែមដែលគ្រប់គ្នាអាចមកអង្គុយញ៊ាំជជែកគ្នាលេងជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងក្រុមការងារបានយ៉ាងរីករាយដែលមានទីតាំងស្ថិតនៅជិតវិមានឯករា្យជាប់សាកលវិទ្យាល័យបញ្ញាសាស្ត្រផ្លូវនរោត្តម៕




ហាង Chili & Chill
ម៉ោងបើកលក់៖ ៤រសៀល – ១១យប់
លេខទូរសព្ទ៖ 012 77 67 28, 077 22 77 02, 010 81 86 89
ទីតាំង៖ ជិតវិមានឯករា្យជាប់សាកលវិទ្យាល័យបញ្ញាសាស្ត្រផ្លូវនរោត្តម
ផែនទី៖ https://goo.gl/maps/rYM5etwUV66JWqYK6
ចំណត៖ ឡាន, ម៉ូតូ