បើអ្នកលឺឈ្មោះហាង ស៊ុបពងទាកូន ផ្លូវភ្លោះអូរឬស្សី ប្រហែលជាមិត្តអ្នកអានមួយចំនួនបានស្គាល់ និងអ្នកខ្លះទៀតក៏បានធ្លាប់ទៅសាកញ៉ាំផងដែរ។ មែនហើយ! ហាងស៊ុបពងទាកូន និងសាច់អាំង ផ្លូវភ្លោះអូរឬស្សី គឺថាមានអតិថិជនពេញៗ ហាងរាល់ថ្ងៃ ហើយក៏ធ្លាប់មានអតិថិជនជាច្រើនអ្នកបានសរសើរពីសេវាកម្ម ក៏ដូចជារសជាតិម្ហូបនៅទីនោះផងដែរ។
ហើយសំរាប់វីដេអូថ្ងៃនេះវិញដែរ យើងសូមលើកយកពីមុខម្ហូបមួយទៀត ដែលជាមុខម្ហូបប្រចាំហាងផងដែរនោះគឺ សាច់អាំង ជាមួយទឹកជ្រលក់៤រសជាតិ ដែលមួយឈុតតម្លៃ ១០ដុល្លារ ហើយមានសាច់ដូចជា៖ សាច់គោអូស្ត្រាលី, មឹក, ក្តាម, ព្រុយត្រី, បង្គារ…។ ចង់ដឹងថាថ្វីដៃ ទឹកជ្រលក់៤មុខ៖ ទឹកតៅហ៊ូ, ទឹកត្រីកោះកុង, ទឹកម្រេច និងទឹកប្រហុក ផ្ទាប់ជាមួយសាច់មានរសជាតិឆ្ងាញ់ ប្លែកយ៉ាងណានោះ កុំភ្លេចសាកទាំងអស់គ្នាណាល្ងាចនេះ…
ហាងស៊ុបពងទាកូន និងសាច់អាំង
ទីតាំង៖ ជិតផ្លូវភ្លោះអូរឬស្សី ផ្ទះលេខ ២៦ ផ្លូវ ១២៥
ទូរស័ព្ទ៖ 081 9999 59 / 092 11 53 53