មិត្តទាំងអស់គ្នាប្រហែលធ្លាប់បានមើលរឿងតុក្កតា ដែលទាក់ទាងនឹង King Arthur រួចមកហើយ។ ប៉ុន្តែ ពេលនេះ រឿង King Arthur ត្រូវបានយកមកថតជាខ្សែរឿងពិតវិញម្តង។ ហើយរឿងនេះ ក៏បានចេញនៅ Trailer របស់ខ្លួននៅក្នុង YouTube ផងដែរ King Arthur នឹងដាក់បញ្ចាំងនៅក្នុងខែមីនា ឆ្នាំ2017 ខាងមុខនេះ។
ការបង្ហោះ Trailer នេះ ទើបតែបាន ៤ថ្ងៃ ប៉ុណ្ណោះ ប៉ុន្តែមានអ្នកចូលទៅមើលរហូត ដល់ទៅជិត ៣លាននាក់។ ចំពោះសាច់រឿងរបស់រឿង King Arthur គឺចង់និយាយអំពីយុវជនម្នាក់ដែល មានឈ្មោះថា Arthur គាត់បានរត់ត្រលប់មកកាន់ Londinium ជាមួយនឹងមិត្តរបស់គាត់។ Arthur មិនបានដឹងថាខ្លួនជាប់ខ្សែរាជវង្សនោះទេ រហូតដល់តែគេបានជួប នឹង Excalibur។ Arthur បានទៅ ដកយកដាវចេញពីក្នុងថ្ម ដែលមនុស្សជាច្រើនមិនអាចដកចេញ ហើយនេះក៏បានបញ្ជាក់ថាគាត់ គឺជា ស្តេចផងដែរ។
បើចង់ដឹង ថាខ្សែរឿងដែលថតពិត នឹងតុក្កតា មានលក្ខណៈខុសគ្នាយ៉ាងណា អាចមើល វីដេអូខាងក្រោមបាន