តើមានដឹងអត់ថា​ផ្លែស្វាយ​ជា​អាហារ​ការពារ​ភាពធាត់ និង​ជំងឺ​ទឹកនោមផ្អែម​យ៉ាង​ពិសេស?

0
1922
mangifera

ដោយ ៖ សហការី

អ្នកតមអាហារមានជំនឿជាយូរមកហើយថា ក្រូចថ្លុង និងម្នាស់មានប្រសិទ្ធភាពជួយសម្រកទម្ងន់។ ឥឡូវនេះអ្នកវិទ្យាសាស្ត្រស្រាវជ្រាវឃើញថា ផ្លែស្វាយអាចជួយបញ្ឈប់ ការឡើងទម្ងន់ និងបង្ការជំងឺទឹកនោមផ្អែមប្រភេទ២បាន ។ អាហារដ៏ពិសេសនេះត្រូវបានរកឃើញថា ជួយការពាររាងកាយយ៉ាងមានប្រសិទ្ធភាព ។ ការស្រាវជ្រាវនេះបានរកឃើញថា ការទទួលទានផ្លែស្វាយអាចទប់ស្កាត់ការបាត់បង់បាក់តេរីមានប្រយោជន៍នៅក្នុងពោះវៀន ដែលបង្កឡើងដោយរបបអាហារមានជាតិខ្លាញ់ខ្ពស់ ។

mango-thedollarbusiness

អ្នកស្រាវជ្រាវបាននិយាយថា បាក់តេរីមួយចំនួនក្នុងពោះវៀនមានតួនាទីទាក់ទងនឹងភាពធាត់ និងផលវិបាកនៃភាពធាត់ដូចជា ។ នៅក្នុងការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យរដ្ឋ Oklahoma សត្វកណ្តុរ៦០ក្បាល ត្រូវបានគេដាក់នៅក្នុងក្រុមរបបអាហារ៤ប្រភេទ សម្រាប់រយៈពេល១២សប្តាហ៍ ។ ដោយរួមទាំងក្រុមសម្រាប់ការត្រួតពិនិត្យ ដែលកាឡូរី១០ភាគរយបានមកពីជាតិខ្លាញ់រកឃើញថា ក្រុមមានជាតិខ្លាញ់ខ្ពស់ដែលកាឡូរី៦០ភាគរយបានមកពីជាតិខ្លាញ់ និងមួយក្រុមទៀតមានកាឡូរី១ឬ១០ភាគរយបានមកពីផ្លែស្វាយ ។

maxresdefault-1

ក្រុមរបបអាហារមានជាតិខ្លាញ់ទាំងអស់មានចំនួន macronut rients ជាតិកាល់ស្យូម ផូស្វ័រ និងជាតិកាកសរសៃក្នុងបរិមាណស្រដៀងគ្នា។ ប៉ុន្តែនៅពេលដែលគេប្រៀបធៀបសំណាកតាំងពីដើមរហូតដល់ចប់ការស្រាវជ្រាវ ក្រុមដែលមានផ្លែស្វាយក្នុងរបបអាហារ បានបាត់បង់ចំនួនបាក់តេរីមានប្រយោជន៍ក្នុងពោះវៀនតិចបំផុត ដែលការបាត់បង់នេះជាញឹកញាប់បង្កឡើងដោយរបបអាហារមានជាតិខ្លាញ់ខ្ពស់ ។

សាស្ត្រាចារ្យ Edral in Lucas បាននិយាយថា៖ «ស្វាយគឺជាអាហារសម្បូរទៅដោយជាតិកាកសរសៃ និងត្រូវបានគេស្រាវជ្រាវក្នុងការសិក្សាពីមុនមកថា មានផ្ទុកសារធាតុប្រឆាំងនឹងភាពធាត់ បន្ថយជាតិស្ករក្នុងឈាម និងមានលក្ខណសម្បត្តិ immunomodul atory» គ្រប់គ្រាន់។ លទ្ធផលនៃការសិក្សាទៅលើសត្វទាំងនេះ បានបង្ហាញថា ការបន្ថែមផ្លែស្វាយទៅក្នុងរបបអាហារ អាចជួយរក្សា និងធ្វើឱ្យមានតុល្យភាពសុខភាពផ្លូវពោះវៀន និងបរិមាណបាក់តេរីមានប្រយោជន៍ក្នុងកម្រិតត្រឹមត្រូវ ។

32-phitsanulok-mango-fruits

ការស្រាវជ្រាវពីមុនបានរកឃើញសមាសធាតុនៅក្នុងផ្លែស្វាយមានសកម្មភាពប្រឆាំងនឹងការរលាក ដោយមានជាតិកាកសរសៃខ្ពស់ជួយដល់ការរំលាយអាហារ ។ ផ្លែស្វាយមួយពែង ពោរពេញទៅដោយសារធាតុប្រឆាំងអុកស៊ីដកម្ម មានវីតាមីនជាង២០ប្រភេទផ្សេងគ្នា សារធាតុរ៉ែ និងការផ្តល់នូវជាតិកាកសរសៃល្អជាច្រើន ។ ប៉ុន្តែឥទ្ធិពលនៃផ្លែស្វាយទៅលើពពួកមីគ្រុបក្នុងពោះវៀន មិនធ្លាប់ត្រូវបានគេសិក្សាពីមុនមកទេ។ អ្នកស្រាវជ្រាវបាននិយាយថា យើងចាំបាច់ត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីដឹងថា លទ្ធផលនៃការសិក្សានេះអាចប្រើប្រាស់ទៅលើមនុស្សឬយ៉ាងណា ៕

សាកមើលពីរបៀបធ្វើទឹកផ្លែស្វាយទាំងអស់គ្នា!

ប្រភព៖ YouTube Channel Manjula’s Kitchen