Monthly Archives: September, 2020

ធ្លាប់បានភ្លក្សហើយនៅ ពិសេសហួស ឆៅកួយតេងណឹង ឆ្ងាញ់ទាំងរសជាតិ និងមានអត្ថប្រយោជន៍ច្រើនថ្វេដងសម្រាប់សុខភាព

មិនមកភ្លក្សម៉េចបានព្រោះថា ឆៅកួយតេងណឹង គឺជាឆៅកួយលេខ១ប្រចាំប្រទេសថៃដែលទទួលបានការគាំទ្រខ្លាំងរហូតដល់ពេលនេះបានមកបើកសាខាដល់កម្ពុជាយើង ដែលមានរហូតទៅដល់៤សាខា ក្នុងរាជធានីភ្នំពេញដូចជានៅផ្សារម៉ាក្រូសែនសុខ, បុរីអង្គរភ្នំពេញ, ជ្រោយចង្វារត្រេីយខាងកេីត និងនៅលើផ្លូវ337 ទួលគោក។ ម៉ោះ ចង់ដឹងអត់ថា ឆៅកួយតេងណឹង នេះមានអ្វីពិសេសខ្លះបានជាទទួលបានការគាំទ្រខ្លាំង និងជាប់ជាឆៅកួយលេខ១ប្រចាំប្រទេសថៃបែបនេះ។ បើតាមការខ្សឹបប្រាប់ពីម្ចាស់ហាងមកប្រាប់Admin នោះគឺថាចំនុចពិសេសរបស់ឆៅកួយតេងណឹង គឺភាពទន់ស្វិត និងរសជាតិឆ្ងាញ់​របស់សាច់ឆៅកួយ ពីព្រោះអ្នកជំនាញរបស់ឆៅកួយតេងណឹងបានគិតអំពីគុណភាពជារឿងសំខាន់បំផុត។ ហើយគេមានអ្នកផ្គត់ផ្គង់ដ៏ល្អបំផុតដែលសំរិតសំរាងដើមឆៅកួយដែលល្អបំផុតសំរាប់ក្នុងការផលិតឆៅកួយ។ គេបានសិក្សាស្រាវជ្រាវពីការធ្វើឆៅកួយពីប្រទេសផ្សេងៗគ្នា និងសិក្សាពីចំនុចលេចធ្លោរបស់ឆៅកួយនៃប្រទេសនីមួយៗហើយយកចំនុចលេចធ្លោរបស់ឆៅកួយពីប្រទេសទាំងអស់មករួមបញ្ចូលគ្នាក្លាយជា ឆៅកួយតេងណឹង ដែលជាឆៅកួយដែលមានលក្ខណ:ពិសេសខុសប្លែកដាច់ពីគេ។ មួយវិញទៀត គ្រប់រសជាតិនៃខារ៉ាមែលរបស់ពួកយើង...

Most Read