Monthly Archives: September, 2020

ស៊ុបខួរគោចំហុយឆ្នាំងដីមីនុយថ្មីពីហាង ហេងមែន សាច់អាំងទឹកកាពិ រសជាតិឆ្ងាញ់ជាប់ចិត្ត

និយាយដល់ហាង ហេងមែន សាច់អាំងទឹកកាពិ គ្រប់គ្នាភាគច្រើនច្បាស់ជាធ្លាប់ស្គាល់ហើយ ព្រោះថាហាងមួយនេះគឺល្បីមានសាច់អាំងឆ្ងាញ់ ទទួលបានការគាំទ្ររាប់ឆ្នាំមកហើយ។ មួយរយៈចុងក្រោយនេះដោយសារមានការសំណូមពរពីអតិថិជនម្ចាស់ហាងក៏បានបង្កើតមុខម្ហូបថ្មីគឺស៊ុបស្មងគោ ដោយសង្កេតឃើញថាមុខម្ហូបមួយនេះពេញនិយមក្នុងការទទួលទាន ម្ចាស់ហាងក៏បានច្នៃប្រឌិតបន្ថែមទៀតដោយនាំយកមកនូវមីនុយថ្មីមួយទៀតគឺស៊ុបខួរគោចំហុយឆ្នាំងដី ដែរមានរសជាតិពិសេសមិនធម្មតាមិនចាញ់ស៊ុបស្មងគោនោះទេ។ សម្រាប់ស៊ុបខួរគោចំហុយឆ្នាំងដី នេះបើតាមការបញ្ជាក់ប្រាប់ពីម្ចាស់ហាងបានអោយដឹងថាការចម្អិនគឺមានការយកចិត្តទុកដាក់ខ្លាំងមែនទែនដោយមានការសម្អាតធ្វើយ៉ាងណាមិនអោយមានក្លិន និងត្រូវបានដាក់ចំហុយតាមចំនួនម៉ោងកំណត់យ៉ាងត្រឹមត្រូវ បូករួមជាមួយគ្រឿងផ្សំថ្នាំចិនសែ ដែលធ្វើអោយស៊ុបខួរនេះមានរសជាតិឆ្ងាញ់ពិសេស និងប៉ូវកម្លាំង។ ណ្ហើយ គ្រាន់តែលឺក៏កូរពោះចង់សាកដែរ បើពិសេសយ៉ាងហ្នឹងៗរំលងម៉េចបាន។ ចង់ញ៊ាំកុំភ្លេចណាត់គ្នាមកលឿនៗណា អាចមកញ៊ាំពេលថ្ងៃក៏បានពេលល្ងាចបាន ព្រោះថាហាងចាប់បើកពីម៉ោង១០ និង៣០នាទីព្រឹក រហូតដល់ម៉ោង១០ និង៣០នាទីយប់។...

កំពុងស្វែងរកកន្លែងអាហារល្ងាចស្តាប់ភ្លេងកំដរអារម្មណ៍ មកមើល Diamond lounge & restaurant ក្តីសុខពេញទំហឹង?

ត្រៀមតែខ្លួនទៅល្ងាចនេះ មកលេង Diamond lounge & restaurant ដឹងតែអ៉េមហើយ ញាំអាហារពេលល្ងាចស្តាប់ភ្លេងកំដរអារម្មណ៍ ឬចង់ក្រេបស្រាក្រឡុក ស្រាក្រហម ជាមួយបរិយាកាសបែបPub ជឿរជាក់ថាពិតជាប្លែកអារម្មណ៍ សប្បាយកប់ហ្មង។ ស្ថិតនៅ​ Diamond lounge & restaurant ពិតជាភោជនីយដ្ឋាន ដែលផ្តល់នូវភាពងាយស្រួលជូនដលអតិថិជនដែលកំពុងស្វែងរកទីតាំង មានអាហារឆ្ងាញ់ៗ មានតន្រ្តីកំដរ មានស្រាគ្រប់ប្រភេទ ងាយស្រួលបង្កើតកម្មវិធីខួបកំណើត កម្មវិធីជួបលៀងផ្សេងៗ...

មីឆាជើងចាស់ ៣ កន្លែងនេះ អ្នកណាមិនល្បីឆ្ងាញ់ ញ៉ាំហើយណែនពោះ ធូរលុយ!

ឲ្យតែនិយាយដល់មីឆា ច្បាស់ជានឹកឃើញកន្លែងជើងចាស់ ៣ នេះមិនខាន។ បើកលក់រាប់សិបឆ្នាំហើយ នៅតែម៉ូយៗឈរចាំតម្រង់ជួរចាំទិញឥតល្ហែ បើនិយាយពីរសជាតិវិញ នៅតែរក្សារសជាតិដើមបាន មិនប្រែប្រួលទៅណាទេ។ ល្ងាចឡើងមេឃត្រជាក់ៗអី បបួលគ្នាឡើងម៉ូតូទៅហូបមីឆាទៅ ធូរលុយតែណែនពោះ។ ១. មីឆារោងកុនអង្គរ អ្នកណាមិនស្គាល់ អ្នកណាមិនល្បីមីឆារោងកុនអង្គរ អំពីរសជាតិដ៏ឆ្ងាញ់ ដែលលក់រាប់ឆ្នាំតជំនាន់ពីឪពុក តរហូតដល់កូនក៏រសជាតិនៅតែឆ្ងាញ់ដដែលមិនប្រែ ដែលអ្នកធ្លាប់ញ៊ាំតែងតែស្កាត់មកញ៊ាំមិនថាជិតមិនថាឆ្ងាយ។ ជាពិសេសម៉ូយខ្លះញ៊ាំតាំងពីក្រមុំ កម្ល៉ោះរហូតដល់មានកូនធំពេញវ័យទៀតហើយក៏នៅតែមកញ៊ាំ ណ្ហើយចង់ដឹងថារសជាតិពិសេសបែបណាទើបម៉ូយគាំទ្របែបនេះកុំភ្លេចមកសាកណា។ ហាង មីឆារោងកុនអង្គរលេខទូរសព្ទ៖ 010 78...

បង្គាក្រៀមធំៗ តាមពិតគេធ្វើបែបនេះសោះ

ទៅផ្សាររាល់ថ្ងៃច្បាស់ជាធ្លាប់ឃើញគេលក់ ទាំងមុខ និងក្នុងផ្សារហើយមែនអត់? បើនិយាយពីតម្លៃវិញក៏មិនសូវធូរប៉ុន្មានដែរ ជាពិសេសបើបង្គាក្រៀមធំៗអ៊ីចឹងទៀត ពេលខ្លះមិនចង់ហ៊ានសួរតម្លៃទេ ណាមួយទិញរបស់គេលក់ ខ្លាចប៉ះមិនល្អ ខ្លាចប៉ះរបស់ដាក់ថ្នាំ។ បើពិបាកអ៊ីចឹង ទិញបង្គាស្រស់ៗមកធ្វើខ្លួនវិញទៅ នេះរូបមន្តធ្វើមាននៅក្រោមនេះស្រាប់៖ គ្រឿងផ្សំ៖ បង្គាដាក់តាមចំណូលចិត្តទឹក ១ លីត្រអំបិល ៤ ស្លាបព្រាបាយ វិធីធ្វើ៖ ១. លាងបង្គាអោយស្អាត រួចយកទៅដាក់ក្នុងទឹកលាយជាមួយអំបិល ដាក់ដាំលើភ្លើង (ប្រើភ្លើងល្មម) រួចទុកឲ្យពុះប្រហែល ១៥ នាទី សឹមចាក់បង្គាចូលកញ្ច្រែងទុកអោយស្រក់ទឹក។ ២....

ម្ហូបសាំងហ្កាពួ និងម៉ាឡេ រសជាតិដើមពិតៗឆ្ងាញ់ៗពិសេស គឺមាននៅ Manzhu Xiang Palace Restaurant

អ្នកដែលចូលចិត្តញ៊ាំម្ហូបបែបម៉ាឡេ និងសាំងហ្កាពួដែលមានរសជាតិដើមឆ្ងាញ់ៗ ពេលនេះមិនចាំបាច់ជិះយន្តហោះទៅក្រៅប្រទេសទៀតនោះទេ នៅត្រឹមតែភ្នំពេញយើងក៏អាចញ៊ាំបានដែរអោយតែបានមក Manzhu Xiang Palace Restaurant​​ គឺធានាថាញ៊ាំបានម៉ាឆ្ងាញ់មាត់ជាមួយម្ហូបពិសេសជាច្រើនមុខរសជាតិដើម ដែលជាមួយថ្វីដៃដ៏ប៉ិនប្រសប់របស់ចុងភៅប្រចាំភោជនីយដ្ឋានដ៏ល្បីមួយនេះ។ Manzhu Xiang Palace Restaurant ចាប់បើកបម្រើជូននូវអាហារថ្ងៃត្រង់ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង២រសៀល និងអាហារពេលល្ងាចរហូតដល់ពាក់កណ្ដាលយប់ចាប់ពីម៉ោង៤រសៀល រហូតដល់ម៉ោង២ទៀបភ្លឺ។ ថ្មីៗនេះ ក្រៅពីបបរកង្កែបដ៏ល្បីប្រចាំហាង ម៉ានជូក៏បាននាំមីនុយថ្មីសំរាប់អតិថិជនដែលមានដូចជា៖ ត្រីតុកកែចំហុយ ខពោះវៀនជ្រូក ឆាតូវមៀវ...

នឹងមានរឿងអីកើតឡើងចំពោះរាងកាយ​ បើយើងញ៉ាំខ្ញីរាល់ថ្ងៃ?

ខ្ញីជាគ្រឿងផ្សំពេញនិយមម៉្យាងរបស់ប្រជាជននៅតំបន់អាស៊ី។ វាជួយកាត់បន្ថយអាការៈក្អួតចង្អោរ បញ្ហាប្រព័ន្ធរំលាយអាហារ និងបំបាត់ការឈឺចាប់។ អាចប្រើជាលក្ខណៈស្រស់ ឬ ជាម្សៅក៏បាន ម៉្យាងទៀតអាចយកធ្វើជាប្រេង។ បើសិនជាដឹងពីអត្ថប្រយោជន៍ ៨ របស់នេះរបស់ខ្ញីទៀត យើងប្រាកដជាចង់ញ៉ាំវារាល់ថ្ងៃមិនខាន។ ១. ខ្ញីជួយកាត់បន្ថយបញ្ហារំលាយអាហារ ញ៉ាំម្សៅខ្ញី ១,២ ក្រាមមុនពេលញ៉ាំអាហារ ជួយសម្រួលដល់ការបញ្ចេញហ្គាស និងកាត់បន្ថយបញ្ហារំលាយអាហារបានរហូតដល់ ៥០%។ ២. កាត់បន្ថយអាការៈក្អួតចង្អោរ ការសិក្សាបានរកឃើញថា សម្រាប់ស្ត្រីមានផ្ទៃពោះ អាចកាត់បន្ថយអាការៈក្អួតចង្អោរបាន ដោយគ្រាន់តែញ៉ាំខ្ញីប្រហែល ១,១...

ម្ហូប ៤ មុខនេះស័ក្តិសមបំផុតសម្រាប់រៀបចង្ហាន់ទៅវត្តនារដូវភ្ជុំបិណ្ឌ

ទៅបានប៉ុន្មានវត្តហើយគ្នាយើង? រដូវបុណ្យភ្ជុំបិណ្ឌចូលមកដល់ជាបន្តបន្ទាប់ កន្លងទៅអស់ច្រើនបិណ្ឌដែរហើយ មានបានធ្វើចង្ហាន់ទៅវត្តបានម្តងនៅ? បើនៅទេ ថ្ងៃនេះ admin ចង់ណែនាំម្ហូប ៤ មុខ ស័ក្តិសមបំផុតសម្រាប់រៀបធ្វើជាចង្ហាន់ ទៅប្រគេនព្រះសង្ឃ។ ១. នំបញ្ចុកសម្លណាំយ៉ា សូមចុចលើរូបដើម្បីមើលរបៀបធ្វើ ២. រីប្រម៉ាចំហុយសាច់ជ្រូកចិញ្ច្រាំ សូមចុចលើរូបដើម្បីមើលរបៀបធ្វើ ៣. សម្លការីខៀវសាច់មាន់ សូមចុចលើរូបដើម្បីមើលរបៀបធ្វើ ៤. ចាហួយអូវ៉ាន់ទីនទឹកដូងក្រអូប សូមចុចលើរូបដើម្បីមើលរបៀបធ្វើ

នេះន៎ែ បញ្ចុះតម្លៃ៥០% សាច់អាំងទឹកកាពិដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ

ពិតជាតមិនធម្មតាហ្មង ក្នុងឱកាសគម្រប់ខួប២ឆ្នាំរបស់ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ មានកាដូរយ៉ាងពិសេសជូនអតិថិជនដោយមានការប្រម៉ូសិនបញ្ចុះតម្លៃរហូតដល់៥០% ចំនួន២ថ្ងៃចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ។ ណ្ហើយដើមខែចឹងផងកាបូបតឹងណែនល្អណាស់ បែបនេះចាំអង្កាល់ទៀតបបួលគ្នាទៅដាក់មួយឈុតពីរមើល៎ ជប់លៀងក្រពះមាត់អោយបានឆ្ងាញ់ និងលើករាសីសម្រាប់ខែថ្មីនេះផង ហើយណាមួយមិនអស់ប៉ុន្មានទេព្រោះថា មានការបញ្ចុះតម្លៃរហូតដល់៥០%បែបនេះទៀតនោះ។ ហើយក្នុងហាងក៏មានឈុតពិសេសដែលមានសាច់រហូតដល់៨មុខឯណោះ តម្លៃវិញតែ៦ម៉ឺនរៀលហ្នឹងចឹងមិនមកញ៊ាំដូចជាមិនកើតណ៎ របស់ឆ្ងាញ់ប៉ូវកម្លាំងតម្លៃធូរថ្លៃហើយមានប្រម៉ូសិនចឹងទៀត ចេញម្នាក់ម៉ាញិបៗញ៊ាំបានម៉ាតឹងពោះបាត់។ បើនិយាយពីរសជាតិវិញដូចដែលអ្នកទាំងអស់គ្នាធ្លាប់ដឹងពីមុនមកហើយថាសាច់អាំងទឹកកាពិនៅភោជនីយដ្ឋានមួយនេះល្បីប៉ុណ្ណានោះ ម្លុកទូលទំពូងនរណាក៏ស្គាល់ដែរព្រោះថាសាច់មានរសជាតិឆ្ងាញ់ស្រស់ៗល្អ ហើយអាំងជ្រលក់ជាមួយទឹកកាពិប្រចាំហាងទៀតជាតិតិចអី។ អ្វីដែលសំខាន់ទឹកជ្រលក់ទឹកកាពិគឺធ្វើដោយម្ចាស់ហាងផ្ទាល់ទៀត រសជាតិឆ្ងាញ់ហើយអនាម័យខ្ពស់ដែលអាចទុកចិត្តបាន។​...

ថ្មើនេះដល់ម៉ោងបាយល្មម? ជិះកាត់ខេត្តសៀមរាប កុំមើលរំលងកន្លែងនេះ ហាង​ បុកមាន់សៀមរាប ល្បី១០ឆ្នាំជាងមកហើយ!

នេះជាលើកទី២ហើយដែល យើងលើកយកហាង បុកមាន់សៀមរាប មកណែនាំជូនលោកអ្នកបានស្គាល់ ជាការពិតភាពល្បីល្បីសម្រាប់ហាងបុកមាន់មួយនេះ ល្បីមិនតិចជាង១០ឆ្នាំនោះទេ ហើយក៏មានភ្ញៀវពីគ្រប់បណ្តាខេត្តនានា ធ្លាប់បានស្គាល់តតគ្នា គ្រប់ពេលដែលពួកគាត់មានដំណើរកំសាន្តទៅកាន់ខេត្តសៀមរាប គឺងាយរំលងកន្លែងនេះឡើយ។​ អ្វីដែលជាចំនុចពិសេសដែលភ្ញៀវភាគច្រើនជ្រើសរើសយកទីនេះជាជម្រើសទី១ បរិយាកាសនៃហាងនេះមានលក្ខណៈបែបធម្មជាតិស្រុកស្រែ មានបរិវេណធំទូលាយងាយស្រួលក្នុងការចតយានយន្ត ពិតជាសាកសមសម្រាប់ការជួបជុំក្រុមគ្រួសារសម្រាកលំហែកាយ រួមជាមួយនិងមុខម្ហូបពិសេសប្រចាំហាងផ្ទាល់នោះគឺ បុកកន្ទុយហេះ ទាកាញ់ មាន់ដុត ភ្លាត្រី និងម្ហូបជាច្រើនមុខទៀតយ៉ាងសម្បូរបែប។ សម្រាប់បងប្អូនដែលមានគម្រោងទៅលេងខេត្តសៀមរាប សូមកុំមើលរំលងកន្លែងមួយនេះ ហើយទីតាំងមិនពិបាករកទេ គឺតាមផ្លូវទៅបារាយណ៍បត់ស្ដាំចូលតាមក្លោងទ្វាវត្តសណ្ដាន់ ២០០ម៉ែត្រ។ ហាង៖...

ចង់ដឹងទឹកឃ្មុំសុទ្ធ ឬ មិនសុទ្ធ អាចតេស្តតាមវិធីងាយៗ ៣ យ៉ាងនេះបាន

ដូចយើងដឹងស្រាប់ហើយ ទឹកឃ្មុំគឺមានតម្លៃថ្លៃដែរ ព្រោះវាពិបាករក ជាពិសេសគឺទឹកឃ្មុំសុទ្ធតែម្តង ព្រោះត្រូវចំណាយពេលចូលក្នុងព្រៃ ហើយត្រូវប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗដែលយើងមិនឃើញទៀត។ ទោះជាពិបាករកបន្តិចមែន តែទឹកឃ្មុំពិតជាល្អ និងមានប្រយោជន៍ច្រើនយ៉ាងណាស់សម្រាប់សុខភាព។ ទឹកឃ្មុំល្អចំពោះសុខភាព បើសិនជាវាជារបស់សុទ្ធ មិនមែនលាយជាមួយស្ករទេ។ សព្វថ្ងៃមានទឹកឃ្មុំក្លែងក្លាយច្រើន ដាក់លក់លើទីផ្សារ បើទិញមិនប្រយ័ត្នអាចខាងបង់ទាំងលុយកាក់ និង សុខភាពទៀត។ ចុះធ្វើម៉េចទើបដឹងថាទឹកឃ្មុំ សុទ្ធ ឬមិនសុទ្ធ? អាចសាកមើលតាមវិធី ៣ យ៉ាងនេះបាន៖ ១. តេស្តដោយប្រើម្រាមដៃ បន្តក់ទឹកឃ្មុំលើម្រាមដៃ...

ទំនងកប់! តាមពិតកំពឹសលោត គេធ្វើអ៊ីចឹងសោះ

ធ្លាប់តែទៅញ៉ាំតាមហាង តែមិនដែលដឹងថាកំពឹសលោតគេធ្វើម៉េចខ្លះមែនអត់? អ៊ីចឹងចាំថ្ងៃហ្នឹង ចាំ admin ណែនាំឲ្យចេះធ្វើរបស់ឆ្ងាញ់មួយមុខនេះ អត់ពិបាកធ្វើទេ ចំណាយពេលតែ ១០ ទៅ ២០ ទេ បាន​ញ៉ាំហើយ។ គ្រឿងផ្សំ៖ កំពិស ១៥០ ក្រាមអង្កលីងក្រូចឆ្មា ៥ ទៅ ៦ ផ្លែធំម្ទេសហុយ (មិនមែនម្សៅម្ទេសឆ្អើរទេ)ជីរណាគល់ស្លឹកគ្រៃ វិធីធ្វើ៖ ១. លាងកំពិសអោយស្អាតទុកអោយស្រស់ទឹក ២. យកចានរាងធំល្មម...

ជិតភ្ជុំហើយ ធ្វើញ៉ាំជុំគ្នា! នេះរូបមន្តធ្វើពោតអាំង ២ រសជាតិឆ្ងាញ់

គ្រាន់តែឮឈ្មោះក៏ស្រក់ទឹកមាត់បាត់ទៅហើយ ពោតអាំងប័រ ទឹកដោះគោ និងពោតអាំងទឹកខ្ទិះ។ ភ្ជុំហ្នឹងទៅលេងស្រុក អាចធ្វើញ៉ាំជុំគ្នាបាន ឆ្ងាញ់មាត់ហើយ បាន​សប្បាយទៀត។​ ១.រសជាតិ ទឹកខ្ទិះ គ្រឿងផ្សំ ៖ ខ្ទិះដូងស្លឹកខ្ទឹមហាន់ល្អិតៗអំបិលស្ករ (ដាក់ក៏បានអត់ក៏បាន) វិធីធ្វេី ៖ លាយគ្រឿងចូលគ្នាកូរអោយសព្វ ទុកមួយអន្លេីរ ២. រសជាតិ ប័រ ទឹកដោះគោ គ្រឿងផ្សំ ៖ ប័រសាបទឹកដោះគោអំបិលស្ករ (ដាក់ក៏បានអត់ក៏បាន) វិធីធ្វេី ៖ កូរគ្រឿងទាំងអស់ចូលគ្នា ទុកមួយអន្លេីរ វិធីចម្អិន៖ ១. ពោតលឿង...

Most Read