ពិតជាតមិនធម្មតាហ្មង ក្នុងឱកាសគម្រប់ខួប២ឆ្នាំរបស់ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ មានកាដូរយ៉ាងពិសេសជូនអតិថិជនដោយមានការប្រម៉ូសិនបញ្ចុះតម្លៃរហូតដល់៥០% ចំនួន២ថ្ងៃចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ។



ណ្ហើយដើមខែចឹងផងកាបូបតឹងណែនល្អណាស់ បែបនេះចាំអង្កាល់ទៀតបបួលគ្នាទៅដាក់មួយឈុតពីរមើល៎ ជប់លៀងក្រពះមាត់អោយបានឆ្ងាញ់ និងលើករាសីសម្រាប់ខែថ្មីនេះផង ហើយណាមួយមិនអស់ប៉ុន្មានទេព្រោះថា មានការបញ្ចុះតម្លៃរហូតដល់៥០%បែបនេះទៀតនោះ។ ហើយក្នុងហាងក៏មានឈុតពិសេសដែលមានសាច់រហូតដល់៨មុខឯណោះ តម្លៃវិញតែ៦ម៉ឺនរៀលហ្នឹងចឹងមិនមកញ៊ាំដូចជាមិនកើតណ៎ របស់ឆ្ងាញ់ប៉ូវកម្លាំងតម្លៃធូរថ្លៃហើយមានប្រម៉ូសិនចឹងទៀត ចេញម្នាក់ម៉ាញិបៗញ៊ាំបានម៉ាតឹងពោះបាត់។



បើនិយាយពីរសជាតិវិញដូចដែលអ្នកទាំងអស់គ្នាធ្លាប់ដឹងពីមុនមកហើយថាសាច់អាំងទឹកកាពិនៅភោជនីយដ្ឋានមួយនេះល្បីប៉ុណ្ណានោះ ម្លុកទូលទំពូងនរណាក៏ស្គាល់ដែរព្រោះថាសាច់មានរសជាតិឆ្ងាញ់ស្រស់ៗល្អ ហើយអាំងជ្រលក់ជាមួយទឹកកាពិប្រចាំហាងទៀតជាតិតិចអី។ អ្វីដែលសំខាន់ទឹកជ្រលក់ទឹកកាពិគឺធ្វើដោយម្ចាស់ហាងផ្ទាល់ទៀត រសជាតិឆ្ងាញ់ហើយអនាម័យខ្ពស់ដែលអាចទុកចិត្តបាន។ ណ្ហើយ ពិសេសទាំងរសជាតិ និងតម្លៃបែប និងមានប្រម៉ូសិននេះហើយនៅចាំអីទៀត មកវឺតៗមកដាក់អោយតឹងពោះទៅ?៕






ភោជនីយដ្ឋាន AT BBQ សាច់អាំងទឹកកាពិ
លេទទូរសព្ទ៖ 070939838
ទីតាំង៖ផ្ទះលេខ143 ផ្លូវលេខ143 សង្កាត់បឹងកេងកង3 ខណ្ឌចំការមន (នៅផ្លូវប៉ារ៉ាឌឺកាត់ដេរ ម្តុំវត្តទួលទំពូង)
ផែនទី៖ ចុចទីនេះ
វីដេអូ៖