អ្នកដែលចូលចិត្តញ៊ាំម្ហូបបែបម៉ាឡេ និងសាំងហ្កាពួដែលមានរសជាតិដើមឆ្ងាញ់ៗ ពេលនេះមិនចាំបាច់ជិះយន្តហោះទៅក្រៅប្រទេសទៀតនោះទេ នៅត្រឹមតែភ្នំពេញយើងក៏អាចញ៊ាំបានដែរអោយតែបានមក Manzhu Xiang Palace Restaurant គឺធានាថាញ៊ាំបានម៉ាឆ្ងាញ់មាត់ជាមួយម្ហូបពិសេសជាច្រើនមុខរសជាតិដើម ដែលជាមួយថ្វីដៃដ៏ប៉ិនប្រសប់របស់ចុងភៅប្រចាំភោជនីយដ្ឋានដ៏ល្បីមួយនេះ។



Manzhu Xiang Palace Restaurant ចាប់បើកបម្រើជូននូវអាហារថ្ងៃត្រង់ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង២រសៀល និងអាហារពេលល្ងាចរហូតដល់ពាក់កណ្ដាលយប់ចាប់ពីម៉ោង៤រសៀល រហូតដល់ម៉ោង២ទៀបភ្លឺ។ ថ្មីៗនេះ ក្រៅពីបបរកង្កែបដ៏ល្បីប្រចាំហាង ម៉ានជូក៏បាននាំមីនុយថ្មីសំរាប់អតិថិជនដែលមានដូចជា៖ ត្រីតុកកែចំហុយ ខពោះវៀនជ្រូក ឆាតូវមៀវ និងបាយមាន់ស្ងោរសាំងហ្កាពួ ហើយក៏មានបង្អែមសម្រាប់ញ៊ាំក្រោយបាយផងដែរដូចជាត្រាវចំហុយ ចេកចំហុយ ល្ពៅចំហុយ និងការ៉េមដូង។



និយាយពីថាប៉ុន្មានមុខនេះគឺទទួលបានការគាំទ្រខ្លាំងមែនទែន ជាពិសេសគឺបបរខកង្កែប ដែលមានលក់ទាំងពេលថ្ងៃ និងពេលយប់ដែលអ្នកចេញមកពីកន្លែងជប់លៀង គឺតែងតែមកញ៊ាំដែលធ្វើអោយបែកញើសស្រួលខ្លួន និងទទួលបានរសជាតិឆ្ងាញ់។ ក្រៅពីមុខម្ហូប និងបង្អែម Manzhu Xiang Palace Restaurant ក៏មាននូវភេសជ្ជៈជាង ១០មុខផងដែរ សម្រាប់បំពេញតម្រូវការរបស់អតិថិជន។ អ្វីដែលកាន់តែពិសេសនោះសម្រាប់អាហារថ្ងៃត្រង់លោកអ្នកក៏អាចកកុម្ម៉ង់ឈុតបាយប្រអប់ដោយ១ប្រអប់តម្លៃ១៥០០០៛ មានមុខម្ហូបចំនួន ៩មុខសម្រាប់ធ្វើការជ្រើសរើសផងដែរ។
តោះៗនៅចាំអីទៀត ចង់ញ៊ាំម្ហូបបែបម៉ាឡេ និងសាំងហ្កាពួ រសជាតិដើមពិតៗឆ្ងាញ់ពិសេស ក្នុងការជួបជុំគ្រួសារ មិត្តភក្តិ និងក្រុមការងារកុំភ្លេចមកកាន់ Manzhu Xiang Palace Restaurant ធានាថាញ៊ាំបានយ៉ាងរីករាយជាមួយម្ហូបដ៏មានឱជារស និងបរិយាកាសយ៉ាងមានផាសុកភាព៕






Manzhu Xiang Palace Restaurant
លេខទូរសព្ទ៖ 069 340 008 / 012 923 738
ទីតាំង៖ ផ្ទះលេខ៣៧៦ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញ
ផែនទី៖ ចុចទីនេះ
វីដេអូ៖