ឲ្យតែនិយាយដល់មីឆា ច្បាស់ជានឹកឃើញកន្លែងជើងចាស់ ៣ នេះមិនខាន។ បើកលក់រាប់សិបឆ្នាំហើយ នៅតែម៉ូយៗឈរចាំតម្រង់ជួរចាំទិញឥតល្ហែ បើនិយាយពីរសជាតិវិញ នៅតែរក្សារសជាតិដើមបាន មិនប្រែប្រួលទៅណាទេ។ ល្ងាចឡើងមេឃត្រជាក់ៗអី បបួលគ្នាឡើងម៉ូតូទៅហូបមីឆាទៅ ធូរលុយតែណែនពោះ។
១. មីឆារោងកុនអង្គរ
អ្នកណាមិនស្គាល់ អ្នកណាមិនល្បីមីឆារោងកុនអង្គរ អំពីរសជាតិដ៏ឆ្ងាញ់ ដែលលក់រាប់ឆ្នាំតជំនាន់ពីឪពុក តរហូតដល់កូនក៏រសជាតិនៅតែឆ្ងាញ់ដដែលមិនប្រែ ដែលអ្នកធ្លាប់ញ៊ាំតែងតែស្កាត់មកញ៊ាំមិនថាជិតមិនថាឆ្ងាយ។ ជាពិសេសម៉ូយខ្លះញ៊ាំតាំងពីក្រមុំ កម្ល៉ោះរហូតដល់មានកូនធំពេញវ័យទៀតហើយក៏នៅតែមកញ៊ាំ ណ្ហើយចង់ដឹងថារសជាតិពិសេសបែបណាទើបម៉ូយគាំទ្របែបនេះកុំភ្លេចមកសាកណា។



ហាង មីឆារោងកុនអង្គរ
លេខទូរសព្ទ៖ 010 78 78 00 / 071 787 80 08
ទីតាំង៖ ថិតនៅលើផ្លូវ២១៧ ម្ដុំផ្សារដឺហ្គោល នៅខាងស្ដាំដៃ
(ចាប់បើកពីម៉ោង៥កន្លះល្ងាច រហូតដល់ម៉ោង ១យប់)
២. ហាង ពិសិដ្ឋ លតឆាអង្គអេង
លតឆា មីឆា នរណាមិនស្គាល់លក់ជាង ១០ ឆ្នាំហើយ ល្បីឆ្ងាញ់សឹងអីអ្នកខ្លះញ៊ាំតាំងពីកម្លោះក្រមុំ រហូតដល់កូនមួយ កូនពីរហើយ។ លឺតែប៉ុណ្ណេះអ្នកដែលមិនធ្លាប់បានមកញ៊ាំច្បាស់ជាចង់ស្គាល់ហើយមើលទៅ កន្លែងឆ្ងាញ់Adminមិនដែលកំណាញ់លាក់បាំងអីទេ គឺហាង ពិសិដ្ឋ លតឆាអង្គអេង នៅលើផ្លូវ២៩២ ម្ដុំសាលាអង្គអេងហ្នឹងឯង។



ហាង ពិសិដ្ឋ លតឆាអង្គអេង
បើក៖ ៧ព្រឹក – ៩យប់
លេខទូរសព្ទ៖ 093 59 15 58 | 069 412 490
ទីតាំង៖ ផ្ទះលេខ ១៧៦ ផ្លូវ ២៩២ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន
៣. មីឆាប័ណ្ណធានា
បើនិយាយពីមីឆាប័ណ្ណធានា អ្នកគ្រប់គ្នាច្បាស់ជានឹកឃើញដល់ថ្វីដៃលោកតាលក់នៅក្បែសាលាបាក់ទូកជាង ១០ ឆ្នាំមកហើយ។ ប្រាកដណាស់ទោះបីពេលនេះអស់ពីលោកតាទៅពិតមែន ក៏មានកូនប្រុសរបស់លោកតាលក់បន្តផងដែរ ឯរសជាតិវិញក៏នេះតែឆ្ងាញ់មិនចាញ់ថ្វីដៃរបស់លោកតានោះទេ។



ហាង មីឆាប័ណ្ណធានា
លេខទូរស័ព្ទ៖ 012 64 83 72
ទីតាំង៖ ផ្លូវ ១៣៩ ម្តុំមន្ទីរពហុព្យាបាល និងសម្ភព សុក្រឹត ស្ថិតក្នុងសង្កាត់វាលវង់
ផែនទី
https://goo.gl/maps/GLaqTPb338ioiFPD8