Monthly Archives: September, 2020

ភេសជ្ជៈធម្មតា ៣ មុខនេះ ជួយសម្រកទម្ងន់បានស្ទើមិនគួរឲ្យជឿ

អ្នកស្រលាញ់សុខភាព និង ចង់សម្រកទម្ងន់ មកចំកន្លែងហើយ។ យើងតែងតែព្យាយាមតមអាហារ ហាត់ប្រាណ តែមិនដែលចាប់អារម្មណ៍លើរឿងតូចតាចនេះទេ។ ដោយសារតែគិតថា គ្រាន់តែជាទឹក និង ភេសជ្ជៈធម្មតា មិនអាចជួយអ្វីបាននោះទេ។ ថ្ងៃនេះ Admin និងណែនាំភេសជ្ជៈធម្មតាៗ ៣ មុខ ដែលជួយសម្រកទម្ងន់បានស្ទើមិនគួរឲ្យជឿ៖ ១. កាហ្វេ ការសិក្សាបានរកឃើញថា ផឹកកាហ្វេ ២ ទៅ ៣ កូនកែវមុនពេលហាត់ប្រាណ...

បាយតាហេងអង្គអេងលក់តាំងពីឆ្នាំ១៩៨៨ លឺល្បីថាឆ្ងាញ់មិនធម្មតាអ្នកណាធ្លាប់បានទៅញ៊ាំខ្លះ?

បាយតាហេងអង្គអេង អតីតសិស្សសាលាអង្គអេងច្បាស់ជាធ្លាប់ញ៊ាំ និងស្គាល់ច្បាស់ណាស់ហើយព្រោះហាងបាយមួយនេះលក់តាំងពីឆ្នាំ១៩៨៨ មកម្ល៉េះគិតរហូតមកដល់បច្ចុប្បន្នមានរយៈពេល៣២ឆ្នាំហើយ។ លក់យូរឆ្នាំបែបនេះរសជាតិច្បាស់ជាមិនធម្មតាទេ អ្នកដែលមិនធ្លាប់បានទៅញ៊ាំកុំភ្លេចសាកទៅភ្លក្សអោយបានស្គាល់រសជាតិអោយបានម្ដងណា កន្លែងយូរៗឆ្នាំចឹងដឹងតែឆ្ងាញ់ហើយ។ សម្រាប់ហាង បាយតាហេងអង្គអេង គឺមានលក់បាយស្រូបសាច់ជ្រូក បាយស្រូបសាច់មាន់ បាយស្រូបឆ្អឹងជំនី បាយស្រូបគ្រឿងក្នុង បាយស្រូបសាច់ក្រក ហើយក៏មានពងទាផងដែរ។ បើតាមការខ្សឹបប្រាប់របស់លោកអ៊ុំម្ចាស់ហាងបានអោយដឹងថាក្នុងមួយថ្ងៃៗគាត់លក់ដាច់ខ្លាំងដែលសាច់ជ្រូកអាំងអស់ពី ៣០គីឡូទៅ ៤០គីឡូ សាច់មាន់អស់ពី ៨គីឡូទៅ ១០គីឡូ សាច់ក្រក១១គីឡូ និងពងទា ៥០០គ្រាប់ឯណោះ។ ហើយបន្ថែមពីនេះសម្រា់ម៉ូយដែលជាអតីតសិស្សសាលាអង្គអេង...

ពងទាកូនដុតទឹកត្រីអំពិលទុំ អយស្ទ័រដុតទឹកត្រីកោះកុងទំនងៗអស់ស្ទះពីហាង Labay – ល្បាយ

គ្រាន់តែលឺពងទាកូនដុតទឹកត្រីអំពិលទុំ អយស្ទ័រដុតទឹកត្រីកោះកុង សាកស្រមៃតិចមើលម្ហូបពីរមុខនេះរសជាតិ​ច្បាស់ជាពិសេសមិនធម្មតាទេ ជាពិសេសទាំង២មុខនេះសុទ្ធតែម្ហូបប៉ូវកម្លាំងថែមទៀត ញ៊ាំមួយមុខណាក៏បានអោយតែបានមកដល់ហាង Labay - ល្បាយ។ មិនមកសាកមិនបានទេណាព្រោះថាមុខម្ហូបនីមួយៗគឺពិសេសណាស់ដូចជាអយស្ទ័រដុតទឹកត្រីកោះកុង ចុងភៅបានឆ្កឹះសាច់អយស្ទ័រដាក់ក្នុងចានហើយស្រោចទឹកត្រីយកទៅដុតយ៉ាងឈ្ងុយ គោះពងមាន់ដាក់បន្ថែមទៀតធ្វើអោយបង្កើនរសជាតិ និងប៉ូវកម្លាំងថ្វេរដង។ សម្រាប់ពងទាកូនវិញក៏ពិសេសមិនធម្មតា ដោយសារតែចុងភៅបានសម្រិតសម្រាំងទឹកត្រីអំពិលទុំជាមួយរូបមន្តពិសេស យកមកដាក់ជាមួយពងទាកូននេះធ្វើអោយត្រូវជាតិគ្នាខ្លាំងតែម្ដង។ ណ្ហើយចង់ដឹងថាពិសេសប៉ុណ្ណាមានតែទៅសាកដោយខ្លួនឯងទេណា។ ហើយក្រៅពីមុខម្ហូបពិសេសទាំង២នេះ ហាង Labay - ល្បាយ ក៏មានលក់កាហ្វេ ប្រហិត និងទឹកកកឈូសផងដែរ។ ដូច្នេះនៅចាំអីទៀត ហៅមិត្តភក្ដិយើងមកតែមួយកន្លែងនេះ...

ស្គាល់កន្លែងនេះអាចផ្គាប់ចិត្តនារីៗមិនស្ទើរទេបុកល្ហុង ប្រហិតស្ងោរ ប្រហិតភ្នំភ្លើងឆ្ងាញ់ៗសាហាវ

អ្នកណាខ្លះចូលចិត្តញ៊ាំបុកល្ហុង ប្រហិតស្ងោរ ប្រហិតភ្នំភ្លើងខ្លះ? បើតាមAdmin ដឹងគឺថារបស់អស់ទាំងនេះនារីៗភាគច្រើនចូលចិត្តណាស់ ពេលចេញទៅញ៊ាំអីនៅក្រៅម្ដងតែងតែស្កាត់ទៅរកញ៊ាំហើយ។ ម៉ោះចង់ដឹងថាទៅញ៊ាំរបស់ឆ្ងាញ់ៗទាំងអស់នេះនៅណាចាំAdmin នាំអោយស្គាល់នោះគឺហាង Let's Eat ស៊ុបផ្សិតខួរចំហុយ បានមកញ៊ាំហើយធានាថាពេញចិត្តហ្មង។ និយាយពីថាមុខម្ហូបមួយណាក៏រសជាតិឆ្ងាញ់ពិសេសជាប់មាត់ជីបៗដែរ ជាពិសេសបុកល្ហុងហ្មងឆ្ងាញ់ហើយមានច្រើនជម្រើសទៀតដូចជា បុកល្ហុងបង្គាស្រស់ឈុតពងទាកូន, បុកល្ហុងពោះគោ, បុកល្ហុងបង្គាស្រស់,​ បុកល្ហុងក្ដាមប្រៃ, បុកល្ហុងក្ដាមសេះ និងបុកប៉ាតេត្រចៀកជ្រូក គឺថាបានដាក់ម៉ាឈុតអ៊ែមហ្មង ហើយអ្វីដែលពិសេសទៀតនោះគឺប្រហិតភ្នំភ្លើងដែលប្លែកទាំងការចម្អិន និងរសជាតិដែលគ្រប់គ្នាគួរតែសាកភ្លក្សអោយបានស្គាល់រសជាតិ។ ចំណែកអ្នកដែលចូលចិត្តញ៊ាំស៊ុបខួរ និងប្រហិតស្ងោរ...

កត់ ១១ កន្លែងនេះឡើង ទុកពេលទៅលេងកំពត

ខេត្តកំពតឥឡូវជាគោលដៅទេសចរណ៍ ដែលនរណាៗក៏ធ្លាប់បានទៅលេងច្រើនដងមកហើយ។ អ្នកខ្លះទៅច្រើនដងហើយ នៅតែចង់ទៅដដែលៗទៀតក៏មានដែរ តែដើម្បីកុំឲ្យខាត ព្រោះអ្នកខ្លះមិនសូវស្គាល់កន្លែងច្រើនទេ អាចនឹងទៅដល់លេងតែកន្លែងដដែលៗក៏មានដែរ។ ថ្ងៃនេះ Admin មាន​ ១១ កន្លែងចង់ណែនាំ បើទៅដល់កំពតហើយ មិនដឹងទៅណា អាចកត់​ទុកឲ្យហើយទៅ ទុកពេលសៅរ៍អាទិត្យហ្នឹងបបរគ្នាដាក់ម៉ាទ្រីបទៅ។ ១. Led Zep Cafe (ញាំកាហ្វេមើលទេសភាពនៃឆ្នេរកែបទាំងមូល) ទោះបីហាងកាហ្វេនេះស្ថិតក្នុងខេត្តកែប តែវានៅជិតកំពតបង្កើយ ជិះតែមួយភ្លែតដល់ហើយ។ ២. ដូងទេរ ៣. ឧទ្យានជាតិព្រះមុន្នីវង្សបូកគោ ៤....

ម្ហូបទឹកៗ ៥ មុខនេះ ធ្វើញ៉ាំហុតទឹកក្តៅៗ ដឹងតែឆ្ងាញ់បែកញើសជោគហ្មង

ប៉ុន្មានថ្ងៃនេះភ្លៀងនោះភ្លៀង ឲ្យតែល្ងាចឡើងដឹងតែ ប្រាវៗឡើងចង់លិចផ្លូវអស់ហើយ។ រកតែឃ្លាន ចង់ចេញទៅញ៉ាំអីក៏ពិបាកដែរ! បើពិបាកអ៊ីចឹង ចង់ប្តូរមកធ្វើអីញ៉ាំនៅផ្ទះខ្លួនឯងវិញ ជាពិសេសមេឃត្រជាក់ៗ បើបាកហុតស៊ុប ឬសម្លក្តៅៗ មិនដឹងឆ្ងាញ់ម៉េចទេ។ ម្ហូបទឹកៗ ៥ មុខនេះ ធ្វើញ៉ាំមេឃត្រជាក់ៗត្រូវម៉ាចហ្មឹង៖ ១. នំបញ្ចុកខួរក្តាម សូមចុចលើរូបភាពដើម្បីមើលពីរូបមន្តធ្វើ ២. ស៊ុបពងទាកូន សូមចុចលើរូបភាពដើម្បីមើលពីរូបមន្តធ្វើ ៣. សម្លប្រហើរទំពាំង សូមចុចលើរូបភាពដើម្បីមើលពីរូបមន្តធ្វើ ៤. ហ្វឺ សូមចុចលើរូបភាពដើម្បីមើលពីរូបមន្តធ្វើ ៥. បបរលតឆ្អឹងជំនី សូមចុចលើរូបភាពដើម្បីមើលពីរូបមន្តធ្វើ...

ឃ្លានបាយស្រូប និងចង់រំលឹកអនុស្សវរីយ៍កុមារភាពកុំភ្លេចបាយស្រូបភូមិ៦ ឆ្ងាញ់ក៏ឆ្ងាញ់ តម្លៃក៏សមរម្យ?

និយាយដល់បាយស្រូបគ្រប់គ្នាច្បាស់ជាធ្លាប់មានអនុស្សវរីយ៍ច្រើនណាស់កាលពីកុមារភាព ដែលតែងតែញ៊ាំពេលទៅរៀនពេលនៅបឋមសិក្សា ហើយចុះពេលនេះមានអ្នកនឹកឃ្លានចង់ញ៊ាំទៀតទេ។ ម៉ោះសម្រាប់អ្នកដែលដែលចង់ញ៊ាំបាយស្រូបដែលឆ្ងាញ់ និងចង់រំលឹកអនុស្សវរីយ៍កាលពីកុមារភាពកុំភ្លេចបាយស្រូបភូមិ៦ មកណាព្រោះថាកន្លែងមួយនេះឆ្ងាញ់លក់យូរឆ្នាំរសជាតិនៅតែពិសេសដដែលមិនផ្លាស់ប្ដូរ រីឯតម្លៃក៏សមរម្យថែមទៀត។ បាយស្រូបភូមិ៦ ទីកន្លែងដ៏ពេញនិយមមួយនេះគឺលក់ដាច់ខ្លាំងណាស់និយាយពីថាភ្ញៀវមកញ៊ាំពេញៗតែម្ដង ពេលខ្លះស្ទើរតែគ្មានកន្លែងអង្គុយផងក៏មាន ឯអ្នកលក់ញាប់ដៃគ្មានបានទំនេរបានសម្រាកទេ។ ហើយបើតាមការការខ្សឹបប្រាប់ពីម្ចាស់ហាងបានអោយដឹងថាកន្លែងរបស់គាត់ទទួលបានការគាំទ្រខ្លាំងបែបនេះក៏ដោយសារតែបាយមានរសជាតិឆ្ងាញ់ និងមិនប្រែទោះបីលក់យូរឆ្នាំហើយក៏ដោយ ហើយមួយវិញទៀតគឺមានតម្លៃសមរម្យដែលធ្វើអោយគ្រប់គ្នាចំណាយលុយតិចហើយញ៊ាំបានឆ្អែតថែមទៀត។ ជាពិសេសគឺមានប្រភេទសាច់ជ្រូកអាំង​ ពងទាចៀន ពងទាក្រឡុក ឆាខ្ញី ដែលសុទ្ធតែឆ្ងាញ់ៗ ហើយក៏មានជ្រក់ និងទឹកត្រីដែលរួមបញ្ចូលគ្នាទៅធ្វើអោយបាយមួយចានកាន់តែមានរសជាតិកើនថ្វេរដង។ ណ្ហើយ កុំអោយថាAdmin ចេះតែនិយាយចង់ដឹងថាពិសេសបែបណាមានតែមកញ៊ាំដោយខ្លួនឯងមកដឹងហើយថាពិសេសបែបណា ហើយពេលមកញ៊ាំកុំភ្លេចមកពីព្រលឹមបន្តិចណា...

រសៀលហើយដល់ម៉ោងហេវល្មម តោះទៅហុតស៊ុបទឹកដូង ស៊ុបខ្យង ញ៊ាំសាច់អាំងផាន់រុង អោយឆ្ងាញ់មាត់ម្ដងមើល៎

ដើមខែផងល្ងាចនេះរកសារេជប់លៀងលើករាសី ដើមខែថ្មីញ៊ាំអីឆ្ងាញ់ៗអោយក្រពះសប្បាយចិត្តម្ដង កុំអោយក្រៀមក្រោះៗពេក។ ម៉ោះៗមិនបាច់គិតច្រើនទេខលហៅគ្នាវឺតៗមកហាង សាច់អាំងផាន់រុង មកសម្បូររបស់ឆ្ងាញ់ប៉ូវកម្លាំងចង់ស៊ុបមានស៊ុប ចង់សាច់អាំងមានសាច់អាំងជូនម៉ាកំប្លេហ្មង។ សម្រាប់ឈុតសាច់អាំងផាន់រុង គឺមានរហូតដល់ទៅ៣ជម្រើសឯណោះគឺមាន សាច់អាំងផាន់រុងឈុតតូច តម្លៃ25000៛, សាច់អាំងផាន់រុងឈុតធំ តម្លៃ35000៛ សាច់អាំងផាន់រុងឈុតពិសេស តម្លៃ65000៛ និងឈុតសាច់អាំងចង្កាក់ តម្លៃ​40000៛។ ចំពោះអ្នកដែលចង់ញ៊ាំស៊ុបគឺអាចញ៊ាំបានជាមួយស៊ុបទឹកដូងពិសេស 1ឈុតតម្លៃ58000៛ និងស៊ុបខ្យងពិសេសតម្លៃ40000៛។ ណ៎កសុទ្ធតែរបស់ឆ្ងាញ់ៗហើយតម្លៃសមរម្យថែមទៀត ល្ងាចនេះមិនបានមកញ៊ាំម៉េចបាន។ លឿនៗមកណា មកញ៊ាំទាំងស៊ុបទាំងញ៊ាំទាំងសាច់អាំងហ្មងទៅបើទំនងក៏ទំនងរសជាតិក៏ឆ្ងាញ់ចឹងអី ហើយណាមួយស៊ែលុយគ្នាម្នាក់តែម៉ាញិបញ៊ាំបានម៉ាសប្បាយមាត់ហ្មង។ ចំពោះទីតាំងគឺងាយស្រួលរកខ្លាំងមែនទែនគឺស្ថិតក្នុងទីក្រុងកោះពេជ្រ...

ទីតាំងថ្មីនៅហ្នឹងសោះ មីឆាប័ណ្ណធានា គ្រប់គ្នានឹកចង់មកញ៊ាំកុំភ្លេចមកទីនេះ

គ្រាន់តែលឺថាមីឆាប័ណ្ណធានា គ្រប់គ្នាដែលជាម៉ូយធ្លាប់ញ៊ាំពីមុនមកច្បាស់ជានឹកដល់លោកតាណាស់ហើយ ទោះបីជាពេលនេះលោកតាលាចាកលោកក៏ពិតមែនប៉ុន្តែរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃមីឆាស្នាដៃលោកតា គឺគ្រប់គ្នានៅចងចាំជានិច្ច។ ដោយសារតែមានការគាំទ្រខ្លាំងពេលនេះ កូនប្រុសស្រីរបស់លោកតាមីឆាប័ណ្ណធានា បានបើកហាងហើយដែជាបំណងប្រាថ្នារបស់លោកតាដោយបានដាក់ឈ្មោះថា ហាង រីណាមីឆាប័ណ្ណធានា។ តែប៉ុណ្ណេះលែងលំបាកដូចមុនហើយ ព្រោះថាពេលនេះយើងអាចទៅអង្គុយញ៊ាំនៅហាងបានយ៉ាងស្រួល ខុសពីមុនពេលដែលចង់ញ៊ាំត្រូវឈរចាំហាលថ្ងៃហាលខ្យល់ទម្រាំតែបានញ៊ាំ។ ហាង រីណាមីឆាប័ណ្ណធានា មានប្រភេទមី៣ប្រភេទសម្រាប់អតិថិជននោះគឺ៖ មីកញ្ចប់ធម្មតា មីពងមាន់ធម្មជាតិសរសៃមូល និងមីពងមាន់ធម្មជាតិសរសៃធំ រីឯប្រភេទសាច់មានពងទា ប៉ាតេ សាច់គោ និងឈុតគ្រប់មុខ។ អ្វីដែលពិសេសនោះមីនៅទីនេះគឺគ្មានជាតិគីមី ញ៊ាំហើយ​មិនឈឺកមិនក្ដៅខ្លួន គ្មាន​សារធាតុ​រក្សា​ទុក​បានយូ គ្មានសារជាតិ​ខ្លាញ់​...

ដាច់យ៉ៃខ្លាំង! ម្ហូប ៥ មុខនេះអាចសង្គ្រោះជីវិត និងកាបូបលុយយើងបានយ៉ាងឆ្ងាញ់មាត់

ពេលដែលម្នាក់ៗដាច់លុយខ្លាំងជាងគេ គឺចាប់ពីពាក់កណ្តាលខែឡើងទៅ រហូតដល់ដាច់ខែ ពេលខ្លះអាចចូលដល់ដើមខែថ្មីទៀតផង។ អ្នកខ្លះក៏បានបើកប្រាក់ខែហើយ អ្នកខ្លះទៀតក៏នៅ ឬអាចពន្យារដល់ចន្លោះថ្ងៃទី ៥ ដល់ ១០ នៃខែថ្មីផងក៏មានដែរ អ៊ីចឹងហើយ ទើបវាធ្វើឲ្យយើងសល់ថ្ងៃច្រើន តែលុយចេះតែខើច និយាយរួមទៅស្មុគស្មាញហ្មងហ្អាស។ អំឡុងពេលលុយថ្មីមិនទាន់បានបើក ហើយលុយចាស់ក៏នៅតិច យើងក៏ត្រូវចាយឲ្យប្រយ័ត្នទៅតាមហ្នឹងដែរ។ ដើម្បីសង្គ្រោះជីវិត និង កាបូបលុយ យើងត្រូវតែស្វែងរកមុខម្ហូបណាងាយៗ ថោកៗ តែ​ឆ្ងាញ់​ខណៈពេលកំពុងរង់ចាំលុយថ្មីមកដល់។ Admin...

ញ៉ាំនំបរទេសរាប់ភ្លេច មករៀនធ្វើនំត្នោតខ្មែរញ៉ាំវិញម្តង

អ្នកណាខ្លះធ្លាប់ញ៉ាំនំត្នោត? ក្មេងសម័យ ២០០០ ប្រហែលជាមិនសូវបានភ្លក្ស ឬស្គាល់នំខ្មែរមួយប្រភេទនេះទេ។ ឥឡូវបើចង់ញ៉ាំ សាកធ្វើនៅផ្ទះញ៉ាំក៏បាន ដើម្បីដឹងថានំខ្មែរមួយនេះគេធ្វើម៉េចខ្លះ។ គ្រឿងផ្សំ៖ ត្នោតទុំមួយផ្លែមេនំបុ័ង មួយស្លាបព្រាកាហ្វេស្ករ ស ២ ខាំម្សៅអង្ករខ្សាយ ៣ ខាំអំបិល មួយចុងស្លាបព្រាកាហ្វេខ្ទិះដូងដើម កន្លះគីឡូស្លឹកចេកសំរាប់ខ្ចប់ វិធីធ្វើ៖ ១. យកត្នោត បកសំបកចេញ ញីយកសាច់ ហើយយកកន្ត្រង រែងម្សៅមក ត្រងយកកាកចេញ យក ក្រណាត់ស្អាតមកត្រង...

ទំនេរអត់? តោះទៅជិះឡានប្រណាំងមើលទេសភាពក្បែរជើងភ្នំលេងហ្អេ!

ធុញទ្រាន់នឹងឡានម៉ូតូស្ទះ ទៅមុខមិនរួច ផ្សែងឡាន ផ្សែងម៉ូតូ ការងារស្ត្រេសក្បាលរាល់ថ្ងៃណាស់មែនអត់? ម៉េចមិនរកកន្លែងទៅបោះចោលខ្លះទៅ។ សាកល្បងអ្វីប្លែកៗ ដើរមើលទេសភាពពណ៌បៃតង ក្បែរជើងភ្នំ ជិះឡានប្រណាំង ធ្វើរឿងដែលខ្លួនឯងមិនធ្លាប់ធ្វើពីមុន ដឹងតែរំសាយទុក្ខបានលឿនហ្មង។ ចុះបើចង់ទៅកន្លែងអ៊ីចឹងៗ ត្រូវទៅណា? មើលរូបលេងៗសិន ចាំ admin ប្រាប់ទីតាំងឲ្យស្គាល់។ កន្លែងក្នុងរូបគេហៅថា តំបន់​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ ដែលស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មិនឆ្ងាយប៉ុន្មានពីភ្នំពេញទេ។ ជាគម្រោងផ្ទះលំហែរចនាបថបែបខ្មែរ...

Most Read