ពេលដែលម្នាក់ៗដាច់លុយខ្លាំងជាងគេ គឺចាប់ពីពាក់កណ្តាលខែឡើងទៅ រហូតដល់ដាច់ខែ ពេលខ្លះអាចចូលដល់ដើមខែថ្មីទៀតផង។ អ្នកខ្លះក៏បានបើកប្រាក់ខែហើយ អ្នកខ្លះទៀតក៏នៅ ឬអាចពន្យារដល់ចន្លោះថ្ងៃទី ៥ ដល់ ១០ នៃខែថ្មីផងក៏មានដែរ អ៊ីចឹងហើយ ទើបវាធ្វើឲ្យយើងសល់ថ្ងៃច្រើន តែលុយចេះតែខើច និយាយរួមទៅស្មុគស្មាញហ្មងហ្អាស។
អំឡុងពេលលុយថ្មីមិនទាន់បានបើក ហើយលុយចាស់ក៏នៅតិច យើងក៏ត្រូវចាយឲ្យប្រយ័ត្នទៅតាមហ្នឹងដែរ។ ដើម្បីសង្គ្រោះជីវិត និង កាបូបលុយ យើងត្រូវតែស្វែងរកមុខម្ហូបណាងាយៗ ថោកៗ តែឆ្ងាញ់ខណៈពេលកំពុងរង់ចាំលុយថ្មីមកដល់។ Admin ក៏កំពុងស្ថិតក្នុងស្ថានភាពបែបនេះដែរ ទើបចង់ចែករំលែករបស់ឆ្ងាញ់ ហើយធូរថ្លៃ ៥ មុខទុកញ៉ាំបណ្តោះអាសន្នសិន។
១. មីកញ្ចប់ (ញ៉ាំកញ្ចប់ចំណេញជាងកំប៉ុង ព្រោះវាថោកជាង)
២. ត្រីខកំប៉ុង
៣. ពង់ស្ងោរ (អាហារសុខភាព សម្បូរប្រូតេអ៊ីនទៀត)
៤. ឆាបន្លែ (ញ៉ាំបន្លែសុទ្ធសម្បូរ Fiber ញ៉ាំសាច់ច្រើនអត់ល្អចំពោះសុខភាពទេ អ៊ីចឹងញ៉ាំបន្លែសុទ្ធសិនទៅ ណាមួយវាអស់លុយតិច)
៥. បាយឆា (ឆាខ្លួនឯង ដាក់សាច់ ដាក់ពងទាមក ដឹងតែឆ្ងាញ់កប់ អស់លុយតិចទៀត)