ញ៉ាំនំបរទេសរាប់ភ្លេច មករៀនធ្វើនំត្នោតខ្មែរញ៉ាំវិញម្តង

នំត្នោត

0
1903

អ្នកណាខ្លះធ្លាប់ញ៉ាំនំត្នោត? ក្មេងសម័យ ២០០០ ប្រហែលជាមិនសូវបានភ្លក្ស ឬស្គាល់នំខ្មែរមួយប្រភេទនេះទេ។ ឥឡូវបើចង់ញ៉ាំ សាកធ្វើនៅផ្ទះញ៉ាំក៏បាន ដើម្បីដឹងថានំខ្មែរមួយនេះគេធ្វើម៉េចខ្លះ។

គ្រឿងផ្សំ៖

  • ត្នោតទុំមួយផ្លែមេនំបុ័ង មួយស្លាបព្រាកាហ្វេ
  • ស្ករ ស ២ ខាំ
  • ម្សៅអង្ករខ្សាយ ៣ ខាំ
  • អំបិល មួយចុងស្លាបព្រាកាហ្វេ
  • ខ្ទិះដូងដើម កន្លះគីឡូ
  • ស្លឹកចេកសំរាប់ខ្ចប់

វិធីធ្វើ៖

១. យកត្នោត បកសំបកចេញ ញីយកសាច់ ហើយយកកន្ត្រង រែងម្សៅមក ត្រងយកកាកចេញ យក ក្រណាត់ស្អាតមកត្រង បីម៉ោង អោយច្រោះទឹកល្វីងចេញ

២. យកតែសាច់ត្នោត មកលាយម្សៅអង្ករខ្សាយ មេនំបុ័ង ស្ករ ពាក់កណ្តាល ញី ប្រហែល ១០ នាទីអោយសព្វ បើគោគពិបាកញីពេកថែមទឹក ២ ស្លាបព្រាបាយ ហើយយកស្បៃគ្រប ដាក់ហាលថ្ងៃកំដៅពេលព្រឹកម៉ោង ៩ ពីរម៉ោង

៣. យក ខ្ទិះដើម ៥០% លាយ ម្សៅខ្សាយបន្តិចអំបិលបន្តិច កូរភ្លើងតិចៗអោយពុះ។ យកម្សៅដែលហាលមុិញ មកលាយខ្ទិះដូង ៥០% ទៀត ស្ករ ៥០% ទៀត នឹង អំបិល ច្របល់ចូលគ្នាអោយក្លាយជាល្បាយតែមួយ ហើយដួសដាក់កន្ទោងចំហុយ រួច ដាក់ខ្ទិះដៀមដែលយើងកូរដោយឡែកមុិញ ពីលើ ចំហុយ ២០ នាទី ( រាប់ ២០ នាទីដោយគិតថាទឹក ក្នុងឡាំងសឹង កំពុងពុះ)។

ប្រភព៖ Sakkara Chhin