និយាយដល់បាយស្រូបគ្រប់គ្នាច្បាស់ជាធ្លាប់មានអនុស្សវរីយ៍ច្រើនណាស់កាលពីកុមារភាព ដែលតែងតែញ៊ាំពេលទៅរៀនពេលនៅបឋមសិក្សា ហើយចុះពេលនេះមានអ្នកនឹកឃ្លានចង់ញ៊ាំទៀតទេ។ ម៉ោះសម្រាប់អ្នកដែលដែលចង់ញ៊ាំបាយស្រូបដែលឆ្ងាញ់ និងចង់រំលឹកអនុស្សវរីយ៍កាលពីកុមារភាពកុំភ្លេចបាយស្រូបភូមិ៦ មកណាព្រោះថាកន្លែងមួយនេះឆ្ងាញ់លក់យូរឆ្នាំរសជាតិនៅតែពិសេសដដែលមិនផ្លាស់ប្ដូរ រីឯតម្លៃក៏សមរម្យថែមទៀត។



បាយស្រូបភូមិ៦ ទីកន្លែងដ៏ពេញនិយមមួយនេះគឺលក់ដាច់ខ្លាំងណាស់និយាយពីថាភ្ញៀវមកញ៊ាំពេញៗតែម្ដង ពេលខ្លះស្ទើរតែគ្មានកន្លែងអង្គុយផងក៏មាន ឯអ្នកលក់ញាប់ដៃគ្មានបានទំនេរបានសម្រាកទេ។ ហើយបើតាមការការខ្សឹបប្រាប់ពីម្ចាស់ហាងបានអោយដឹងថាកន្លែងរបស់គាត់ទទួលបានការគាំទ្រខ្លាំងបែបនេះក៏ដោយសារតែបាយមានរសជាតិឆ្ងាញ់ និងមិនប្រែទោះបីលក់យូរឆ្នាំហើយក៏ដោយ ហើយមួយវិញទៀតគឺមានតម្លៃសមរម្យដែលធ្វើអោយគ្រប់គ្នាចំណាយលុយតិចហើយញ៊ាំបានឆ្អែតថែមទៀត។ ជាពិសេសគឺមានប្រភេទសាច់ជ្រូកអាំង ពងទាចៀន ពងទាក្រឡុក ឆាខ្ញី ដែលសុទ្ធតែឆ្ងាញ់ៗ ហើយក៏មានជ្រក់ និងទឹកត្រីដែលរួមបញ្ចូលគ្នាទៅធ្វើអោយបាយមួយចានកាន់តែមានរសជាតិកើនថ្វេរដង។



ណ្ហើយ កុំអោយថាAdmin ចេះតែនិយាយចង់ដឹងថាពិសេសបែបណាមានតែមកញ៊ាំដោយខ្លួនឯងមកដឹងហើយថាពិសេសបែបណា ហើយពេលមកញ៊ាំកុំភ្លេចមកពីព្រលឹមបន្តិចណា តែយឺតពេកប្រយ័ត្នអស់អត់បានស្គាល់រសជាតិ៕



តូប បាយស្រូបភូមិ៦
ទីតាំង៖ ផ្លូវ៤៣០កែង ៤៦៤ ក្រោយភ្នំពេញស្ពតក្លឹប
វីដេអូ៖