អ្នកណាខ្លះចូលចិត្តញ៊ាំបុកល្ហុង ប្រហិតស្ងោរ ប្រហិតភ្នំភ្លើងខ្លះ? បើតាមAdmin ដឹងគឺថារបស់អស់ទាំងនេះនារីៗភាគច្រើនចូលចិត្តណាស់ ពេលចេញទៅញ៊ាំអីនៅក្រៅម្ដងតែងតែស្កាត់ទៅរកញ៊ាំហើយ។ ម៉ោះចង់ដឹងថាទៅញ៊ាំរបស់ឆ្ងាញ់ៗទាំងអស់នេះនៅណាចាំAdmin នាំអោយស្គាល់នោះគឺហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ បានមកញ៊ាំហើយធានាថាពេញចិត្តហ្មង។



និយាយពីថាមុខម្ហូបមួយណាក៏រសជាតិឆ្ងាញ់ពិសេសជាប់មាត់ជីបៗដែរ ជាពិសេសបុកល្ហុងហ្មងឆ្ងាញ់ហើយមានច្រើនជម្រើសទៀតដូចជា បុកល្ហុងបង្គាស្រស់ឈុតពងទាកូន, បុកល្ហុងពោះគោ, បុកល្ហុងបង្គាស្រស់, បុកល្ហុងក្ដាមប្រៃ, បុកល្ហុងក្ដាមសេះ និងបុកប៉ាតេត្រចៀកជ្រូក គឺថាបានដាក់ម៉ាឈុតអ៊ែមហ្មង ហើយអ្វីដែលពិសេសទៀតនោះគឺប្រហិតភ្នំភ្លើងដែលប្លែកទាំងការចម្អិន និងរសជាតិដែលគ្រប់គ្នាគួរតែសាកភ្លក្សអោយបានស្គាល់រសជាតិ។ ចំណែកអ្នកដែលចូលចិត្តញ៊ាំស៊ុបខួរ និងប្រហិតស្ងោរ អាចមកកាន់ទីនេះញ៊ាំបានម៉ាឆ្ងាញ់ផងដែរ ព្រោះថារសជាតិទឹកជ្រលក់នៅទីនេះគឺពិសេសមិនចាញ់ហាងដ៏ទៃនោះទេ។



ណ្ហើយថ្ងៃចុងសប្ដាហ៍បែបនេះផងនៅចាំអីទៀត នឹកឃ្លានរបស់ទាំងអស់នេះដឹកគ្នាមកស៊ែលុយគ្នាម្នាក់តិចៗបំពេញក្ដីសុខអោយក្រពះអោយណាណីម្ដងមើល៎ ហើយក្រៅពីមុខម្ហូបប៉ុន្មានមុខខាងលើនេះក៏នៅមានច្រើនមុខទៀតផងដែរ។ វឺតៗមកណាកន្លែងឆ្ងាញ់សម្បូររបស់ញ៊ាំគឺ ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ នេះហើយមិនបាច់ទៅណាទៀតទេអោយតែកន្លែងដឹងតែសប្បាយញ៊ាំម៉ាទំហឹង៕








ហាង Let’s Eat ស៊ុបផ្សិតខួរចំហុយ
លេខទូរសព្ទ៖ 010 36 54 10 / 096 61 64 221
ទីតាំង៖ ផ្ទះលេខ២១៤ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់២ ក្រោយpizza company(កម្ពុជាក្រោម)
វីដេអូ៖