Monthly Archives: June, 2021

ម្ហូបឆ្ងាញ់ៗណាស់បានសាកហើយឬនៅ! ភោជនីដ្ឋានបាយ័ន បន្ថែមវត្តមានថ្មីមួយទៀតហើយណា៎? គឺសាខាព្រៃស

សម្រាប់ភោជនីដ្ឋានបាយ័ន គឺផ្តោតសំខាន់ទៅលើ រសជាតិជាចម្បង ផ្តល់ជម្រើសម្ហូបបែបខ្មែរដ៏ឆ្ងាញ់ពិសា ប្រកបដោយអនាម័យខ្ពស់ និងផាសុកភាព ទីកន្លែងធំទូលាយ ហើយមុខម្ហូបមានច្រើនសម្បូរបែប មានទាំងម្ហូបពេលព្រឹក ពេលថ្ងៃ នឹងអាហារសម្រន់។ ហើយកាន់តែពិសេសនោះ ភោជនីដ្ឋានបាយ័ន បានបន្ថែមសាខាថ្មីមួយទៀតហើយ គឺសាខាព្រៃស ជឿជាក់ថាទីតាំងថ្មីមួយទៀតនេះ បានផ្តល់នូវភាពងាយស្រួល ដល់អតិថិជននៅតំបន់នោះ ទទួលបានទីតាំងដែលសមប្រកប និងទទួលបាននៅអាហារឆ្ងាញ់ៗ ពីភោជនីដ្ឋានបាយ័ន ផ្ទាល់តែម្តង។ ជាកាពិតណាស់ ភោជនីដ្ឋានបាយ័ន មានបម្រើជូនទាំងអាហារពេលព្រឹក...

ចង់ញ៉ាំគោគេចឆ្ងាញ់ ឈប់សួរថាទៅញ៉ាំនៅណា? ដឹកដៃគ្នាមកហាង ផ្ទះអ្នកបាត់ដំបង មកដឹងតែសប្បាយមាត់ញ៉ាំម៉ាអ៊ែមហ្មង?

ចេញពីធ្វើការជុំមិត្តភក្តិ ជុំក្រុមការងារចង់ញ៉ាំគោគេចជុំគ្នា តែមិនដឹងថាគួរទៅញ៉ាំនៅកន្លែងណាមែនអត់? មិនជាបញ្ហាព្រោះថា គោគេចឆ្ងាញ់តម្លៃសមរម្យ គឺមាននៅហាង ផ្ទះអ្នកបាត់ដំបង ណាត់គ្នាមកដាក់មួយឈុតពីរ ដឹងតែពេញចិត្តស្ដូកតែម្ដងជាមួយរសជាតិដ៏ឆ្ងាញ់ដែរគ្រប់គ្នាមិនគួររំលង។ សម្រាប់គោគេច បើនិយាយពីទឹកជ្រលក់តៅហ៊ូវិញ ជាតិយកតែមែនទែនហើយ ព្រោះថាជារូបមន្តធ្វើដោយផ្ទាល់ពីម្ចាស់ហាងតែម្ដងដោយមានរសជាតិឆ្ងាញ់ និងអនាម័យខ្ពស់។ ក្រៅពីមុខម្ហូបគោគេច ហាង ផ្ទះអ្នកបាត់ដំបង ក៏មានមុខម្ហូបល្បីមួយទៀតដែរនោះគឺសង្វាក់ និយាយពីថាម៉ូយៗដែរធ្លាប់មកញ៉ាំនៅទីនេះមិនងាយរំលងមួយមុខនេះណាស់។ ចំពោះមួយមុខទៀតពិសេសដែរនោះគឺ ទឹកកកឈូសដូង ព្រោះថាជាតិនោះជាតិដែលស្រូបទឹកស្ករត្នោតរូបមន្តពិសេសត្រូវគ្នាខ្លាំងជាមួយ ទឹកដោះគោពេលបានញ៉ាំហើយដឹងជក់មាត់ជីបៗហ្មង។ ក្រៅពី៣មុខល្បីប្រចាំហាងនេះក៏មានស៊ុបខួរចំហ៊ុយ ស៊ុបមាន់ខ្មៅ...

នឹកឃ្លានម្ហូបបែបស្រុកស្រែសម្រាប់អាហារថ្ងៃត្រង់ ចាំបាច់ទៅណាឆ្ងាយទួលគោកយើងហ្នឹង រសជាតិឆ្ងាញ់ពិតៗ?

នឹកឃ្លានចង់ញុាំម្ហូបបែបស្រុកស្រែណាស់មែនទេ? ព្រោះឱ្យតែឃ្លានម្ហូបខ្មែរពេលណាតែងតែនឹកគ្រាកាលម៉ែធ្លាប់ធ្វើឱ្យញុាំពេលនៅពីក្មេង ចឹងប្រសិនបើលោកអ្នកចង់ញុាំម្ហូបបែបស្រុកស្រែចំការរំលឹកអនុស្សាវរីយ៍នោះ តោះមិនបាច់ទៅណាឆ្ងាញ់ទេត្រឹមទួលគោកយើងហ្នឹងមានមិនខ្វះទេ គឺហាង ផ្ទះអ្នកបាត់ដំបង ញុាំបានម៉ាឆ្ងាញ់តែម្តង!? ជាការពិតសម្រាប់អាហារស្រុកស្រែសម្លរ ម្ហូបបែបខ្មែរយើងវាសាមញ្ញក៏ពិតមែនហើយមិនសូវមានទេសម្រាប់ហាងមួយចំនួន ដោយសារតែនៅក្នុងរាជធានីភ្នំពេញយើងសព្វថ្ងៃហាងទាំងនោះសំបូរអាហារបែបបរទេសច្រើន ប៉ុន្តែសម្រាប់ហាង ផ្ទះអ្នកបាត់ដំបង ដែលមានទីតាំងខាងក្រោយសាលាបឋមទួលគោក លោកអ្នកមួយចំនួនធំប្រហែលជាបានស្គាល់ខ្លះមកហើយ ក៏ព្រោះតែនៅទីនោះសម្បូរម្ហូបបែបបទស្រុកស្រែ។ បើនិយាយទៅអ្នកដែលនិយមចូលចិត្តម្ហូបខ្មែរយើង គឺពួកគាត់តែងតែទៅទីនោះ មិនដែលរំលងទេ មានច្រើនមុខហើយរសជាតិឆ្ងាញ់ណាស់ មិនត្រឹមតែប៉ុណ្ណោះទេ មានទាំងបាយអង្ករសម្រូបធម្មជាតិថែមទៀតផង។ ហាង ផ្ទះអ្នកបាត់ដំបង មានលក់មុខម្ហូបបែបបទស្រុកស្រែជាច្រើនមុខ សុទ្ទតែឆ្ងាញ់ៗញុាំត្រូវមាត់ ត្រូវចិត្តណាស់ បើបង្អែមវិញឈ្ងុយឆ្ងាញ់...

បានភ្លក្សហើយរឺនៅ? តែគុជដ៏ល្បីនៅប្រទេសតៃវ៉ាន់ បានមកដល់កម្ពុជាហើយ Truedan Cambodia

ពេលនេះអាចថាជាដំណឹងល្អតែម្ដងសម្រាប់អ្នកដែលនិយមចូលចិត្តញ៉ាំប្រភេទតែគុជ? ព្រោះថាTruedan ដែលជាប្រភេទតែគុជដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅប្រទេសតៃវ៉ាន់ បានមកដល់កម្ពុជាយើងហើយ និងថែមទាំងកំពុងទទួលបានទ្រយ៉ាងខ្លាំងផងដែរ។ បែបនេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំប្រភេទតែគុជ តែមិនទាន់បានមកភ្លក្សរសជាតិពី​ Truedan Cambodia គួរតែណាត់គ្នាមកសាកណា ដឹងតែទទួលបានរសជាតិប្លែកពិសេសជាប់ចិត្ត។ Truedan Cambodia បច្ចុប្បន្នមាន៤សាខានៅក្នុងរាជធានីភ្នំពេញ ដែលគ្រប់គ្នាអាចមកសាកបានជាមួយភេសជ្ជៈល្បីៗប្រចាំហាង ជាពិសេសជាមួយប្រភេទត្រាវស្រស់ថ្មី ដែលកំពុងជាប់ឈ្មោះលក់ដាច់ខ្លាំងបំផុតប្រចាំហាង ដែលគ្រប់គ្នាគួរតែសាកភ្លក្សមិនអាចរំលងបាន។ ក្រៅពីនេះក៏មានជាមួយចាហួយដូង ចាហួខ្មៅ គ្រីមទឹកដោះគោ ភូទីន និងទឹកក្រូចឆ្មារផងដែរ ដែលជាគ្រឿងបន្ថែមសម្រាប់គ្រប់គ្នាធ្វើការកុម្ម៉ង់តាមចំណូលចិត្ត។ អ្វីដែលកាន់តែពិសេសថែមទៀតនោះTruedan...

បើកវិញហើយ ដកលុយម្នាក់តែ7$ ញ៉ាំបែកពោះល្ងាចនេះជាមួយប៊ូហ្វេពិភពសមុទ្រ២ មានទាំងស៊ុប សាច់អាំង គ្រឿងសមុទ្រគ្រប់មុខ

ជិតដល់ម៉ោងចេញពីធ្វើការល្មម រកលេខមិត្តភក្តិ បើកឆាត បើកគ្រុប ឆាតណាត់កំពូលមិត្ត រួចបើកកាបូបដកលុយ 7$ ប្តូរខោរលុងៗ​ ត្រៀមដាក់ប៊ូហ្វេ ស៊ុប និងសាច់អាំង គ្រឿងសមុទ្រ គ្រប់មុខ សាច់បន្លែ ញ៊ាំមួយតឹងពោះ នៅ ប៊ូហ្វេពិភពសមុទ្រ២ ។ សម្រាប់អ្នកកំពុងតែស្វែងរកហាង ប៊ូហ្វេ យ៉ាងច្រើន មានគ្រប់មុខ គ្រប់ជម្រើស មានទាំងស៊ុប និងសាច់អាំង...

ស៊ុបស្មងគោទឹកខ្មៅ រសជាតិជូហិរៗឆ្ងាញ់ប៉ូវកម្លាំងអស់ស្ទះ? ចង់ញ៉ាំកុំភ្លេចមកហាង ស្មងគោ​ & ជ្រក់ ធានាម៉ាឆ្ងាញ់លិឍមាត់

ឃើញហើយមិនឃ្លានមិនបានហ្មង បើទំនងសឹងអីស៊ុបស្មងគោទឹកខ្មៅ អាចនិយាយបានថាស្ទើរតែស្រក់ទឹកមាត់ហ្មងជាមួយមីនុយមួយនេះពីហាង ស្មងគោ​ & ជ្រក់ ។ ជាពិសេសក្រៅពីស្មងគោក៏មាន ឆ្អឹងជំនីគោ ក្រចកជើងគោ ឆ្អឹងជំនីជ្រូក ផងដែរ និយាយពីថាប៉ុន្មានមុខនេះគឺជាតិកប់ស៊េរីហើយ រសជាតិមិនចាញ់គ្នានោះទេ។ សម្រាប់អ្នកគ្រប់គ្នាដែលចង់ញ៉ាំមុខសម្ហូបប៉ុន្មានមុខនេះ គ្រប់គ្នាអាចកុម្ម៉ង់យកទៅញ៉ាំនៅផ្ទះក៏បាន និងមកញ៉ាំនៅហាងផ្ទាល់ក៏បានដែរហាង ស្មងគោ ទីតាំងជិតសាលាបឋមសិក្សាទួលស្វាយព្រៃ ផ្លូវលេខ193 កែងផ្លូវលេខ358 (ផ្លូវទៅផ្សារអូឡាំពិច)។ ពិសេសសម្រាប់ម៉ូយៗដែលធ្លាប់ញ៉ាំកន្លងមកច្បាស់ជានឹករសជាតិទឹកស៊ុបដ៏ពិសេសនេះហើយ បែបនេះកុំភ្លេចណាត់គ្នាមកញ៉ាំណា...

ជូរហិរៗ ជាតិអស់ស្ទះ? ស៊ុបBubble រសជាតិជូរហិរបែបថៃ ហុតក្ដៅៗបែកញើសខ្ចាយឆ្ងាញ់ ប៉ូវកម្លាំង

ពិតជាប្លែកហ្មង ស៊ុបBubble រសជាតិជូរហិរបែបថៃ និយាយពីថារសជាតិឆ្ងាញ់សាហាវប្លែកមាត់ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តញ៉ាំស៊ុប បើបានញ៉ាំម្ដងដឹងតែពេញចិត្តស្ដូកហ្មងហើយ?។ ជាពិសេសសម្រាប់អ្នកដែលចង់ញ៉ាំ តែមិនចង់ចេញមកញ៉ាំនៅខាងក្រៅក៏អាចធ្វើការកុម្ម៉ង់បានយកទៅញ៉ាំជុំគ្រួសារបានយ៉ាងរីករាយផងដែរជាមួយសេវាកម្មដឹកជញ្ជូនយ៉ាងលឿនរហ័សនៅក្នុងរាជធានីភ្នំពេញ។ សម្រាប់ ស៊ុបBubble រសជាតិជូរហិរបែបថៃនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេណា គឺថាតម្លៃក៏សមរម្យថែមទៀតផងដោយមានឈុតតម្លៃ៣០០០០៛ និងឈុតតម្លៃ៤០០០០៛ ប៉ុណ្ណោះដែលក្នុងនោះមានសាច់គោ ១០០g, បន្លែ ១ឈុត, ប្រហិត ១ឈុត, ទឹកស៊ុប ១លីត្រ និងឈុតទឹកជ្រលក់។ សម្រាប់ឈុតនីមួយៗគ្រប់គ្នាអាចញ៉ាំបាន ២នាក់ឆ្អែតតឹងពោះល្មម...

ទាហ្គីតាស្រួយ ១ឈុត 10$ ស្បែកស្រួយ រសជាតិឈ្ងុយឆ្ងាញ់ សាច់ទាមានជាតិ ញ៊ាំជក់មាត់

កាន់តែជាប់ចិត្តទ្វេដង ជាមួយនឹងរសជាតិទាហ្គីតាស្រួយ តម្លៃ ១ឈុត តម្លៃ 10$ ធានាថាប្លែកមាត់ ប្លែកពីទាដែលលោកអ្នកធ្លាប់ពិសា រសជាតិសាច់ទាស្រួយឆ្ងាញ់តែម្តង រួមជាមួយទឹកជ្រលក់ឆ្ងាញ់ប្លែកមាត់ ជាពិសេសរុំផ្ទាប់ជាមួយសំបកនំប៉ក់ពា កាន់តែឆ្ងាញ់ជាប់ចិត្ត ហើយបច្ចុប្បន្នកំពុងតែលក់ដាច់ខ្លាំង។ សម្រាប់ទាហ្គីតាស្រួយ ១ឈុត ញាំបាន 2-3នាក់ ហើយសម្រាប់ទីតាំងវិញមានលក់នៅ ហាង ហេងមែន ទាហ្គីតាស្រួយ លោកអ្នកអាចកុម្មង់សំរាប់ការវិចខ្ចប់នៅហាងផ្ទាល់ ឬចង់កុម្មង់ដឹកដល់ផ្ទះលោកអ្នកបាន...

១ប្រអប់ ៣៥០០៛ មាន់ចោរសមុទ្រ ទ្រូងមាន់បំពងដ៏ស្រួយឆ្ងាញ់ពិសេស និងក្លិនឈ្ងុយ ដែរគ្រប់គ្នាមិនអាចរំលងបាន?

អ្នកណាខ្លះចូលចិត្តញ៉ាំមាន់បំពង ពេលនេះ Admin ចង់ណែរនាំអ្នកទាំងអស់គ្នាអោយបានស្គាល់ជាមួយហ្វ្រេនឆាយថ្មី មាន់ចោរសមុទ្រ របស់ក្រុមហ៊ុនAngel Food ដែលមានរសជាតិឆ្ងាញ់ស្រួយពិសេស និងក្លិនឈ្ងុយដែលគ្រប់បានញ៉ាំហើយជក់ចិត្តជាមួយសាច់ទ្រូងមាន់បំពងដែលមានជាប់ខ្លាញ់តិចបំផុត។ លក្ខណៈដ៏ពិសេស មាន់ចោរសមុទ្រ ដែលគ្រប់គ្នាគួរតែសាកនោះក៏ដោយសារតែរសជាតិឆ្ងាញ់ដោយចុងភៅបានប្រលាក់គ្រឿងរហូតដល់២៤ម៉ោងធ្វើអោយសាច់មាន់ចូលជាតិល្អ និងយកទៅរួមបញ្ចូលជាមួយម្សៅបំពងដែលមានលាយគ្រឿងពិសេសធ្វើអោយរសជាតិកើនមួយកម្រិតទៀត។ អ្វីដែលកាន់តែពិសេសថែមទៀតនោះ ការចម្អិនគឺមានការកំណត់កម្ដៅត្រឹមត្រូវ ធ្វើអោយសាច់មាន់ឆ្អិនល្អ មានជាតិ សាច់មាន់មានជាតិខ្លាញ់តិចដែរធ្វើអោយញ៉ាំមិនទ្រលាន់។ បន្ថែមពីនេះ សម្រាប់ការញ៉ាំក៏មានរោយបន្ថែមនូវស្លឹកក្រូចសើច និងម្ទេសដែលធ្វើអោយមានក្លិនកាន់តែឈ្ងុយ និងញ៉ាំបញ្ចូលគ្នាកាន់តែឆ្ងាញ់។ តោះៗបែបនេះសម្រាប់អ្នកដែលចូលចិត្តញ៉ាំមាន់បំពងពិតជាមិនអាចរំលងបានទេណា ជាមួយមាន់បំពងពីហាង មាន់ចោរសមុទ្រ។...

Most Read