Monthly Archives: June, 2022

ដូចបានទៅកូរ៉េផ្ទាល់ ទាំងបរិយាកាស ទាំងរសជាតិម្ហូប នៅ Hunminjeoungeum Korea Restaurant – Cambodia

Hunminjeoungeum Korea Restaurant ភោជនីយដ្ឋានដ៏ល្បីក្នុងប្រទេសកូរ៉េដែលបានបើកចាប់តាំងពីឆ្នាំ1943 និងមានជាង ១០០សាខានៅប្រទេសកូរ៉េ ពេលនេះបានបង្ហាញវត្តមាននៅរាជធានីភ្នំពេញយើងហើយជាសាខាដំបូង ដែលមានទីតាំងស្ថិតនៅផ្លូវ398 សង្កាតបឹងកេងកង1 ក្បែរផ្សារថៃហួត។ បានមកដល់ Hunminjeoungeum Korea Restaurant – Cambodia ច្បាស់ជាទទួលបានអារម្មណ៍ប្លែកជាមួយបរិយាកាសក្នុងហាងដូចនៅប្រទេសកូរ៉េពិតៗ ជាពិសេសជាមួយរសជាតិម្ហូបរសជាតិដើមមកពីប្រទេសកូរ៉េពិតៗចម្អិនដោយចុងភៅជំនាញដែលជាជនជាតិកូរ៉េ។ អ្វីដែរកាន់តែពិសេសថែមទៀតនោះសម្រាប់ប្រភេទសាច់អាំង គឺហាងបានប្រើប្រាស់ជាមួយប្រភេទសាច់គោLA មកពីសហរដ្ឋអាមេរិក សាច់ស្រស់ល្អមានជាតិ ហើយអ្នកទាំងអស់គ្នាក៏អាចធ្វើការជ្រើសចម្អិនដោយខ្លួនឯង រឺក៏ចុងភៅជនជាតិកូរ៉េជាអ្នកចម្អិនអោយក៏បាន។ ហើយតិចបារម្ភថាមកដល់អត់មានអីញ៉ាំក្រៅពីសាច់អាំងអីទៅ កុំភ័យមីនុយមានជាង 40មុខកំពុងរងចាំលោកអ្នកធ្វើការកម្ម៉ង់។ ពិសេសយ៉ាងហ្នឹងៗហើយ មិនបានមកម្ដងម៉េចបានជាពិសេសចង់ឃើញបរិយាកាសបែបកូរ៉េៗ...

រសជាតិឆ្ងាញ់ប្លែកបស់គេ ចាក់ញ៉ាំៗ ញ៉ាំឡើងជក់មាត់ហ្មង ប្រហិតត្រីអ៊ូហ្វូ និងប្រហិតត្រីមូលស្រួយ

អ្នកមិនទាន់បានសាក ក្រឡេកមើលៗរូបរាងតូបអោយហើយទៅឈ្មោះ ប្រហិតត្រីអ៊ូហ្វូ ឃើញហើយទិញសាក១ប្រអប់ ២ប្រអប់សិនក៏បាន សម្រាប់អេតមីនវិញ រសជាតិឆ្ងាញ់ប្លែកបស់គេមែន ប្រហិតត្រីអ៊ូហ្វូ និងប្រហិតត្រីមូលស្រួយ ញ៉ាំឡើងជក់មាត់ ចាក់ញ៉ាំៗតែម្តង ។ សម្រាប់​ ប្រហិតត្រីអ៊ូហ្វូ គឺមានជាង ៦០០សាខា ស្ថិតនៅតំបន់ឆាយណាថោនក្នុងប្រទេសថៃ ហើយបច្ចុប្បន្ននេះ បានបើកលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងហើយ ដែលមានដូចជា ក្នុងរាជធានីភ្នំពេញ ព្រះសីហនុ សៀមរាប ក្រចេះ កំពង់ស្ពី កណ្តាល​ ស្ទឹងត្រែង កែប សរុបជាង...

មិនមកមិនបាន ស៊ាវឡុងខាន ទាំងស្អាត ទាំងឆ្ងាញ់ ល្អទាំងសេវាកម្ម មានជាង១០០០សាខានៅប្រទេសចិន

ចូលចិត្តញ៉ាំស៊ុបបែបចិនមក ហាង ស៊ាវឡុងខាន ធានាថាអ្នកគ្រប់គ្នាពិតជាមិនខកបំណងជាមួយនឹងរសជាតិដើមពិតៗឆ្ងាញ់ពិតៗ ហើយក៏ជាហាងស៊ុបដ៏ល្បីឈ្មោះជាងគេនៅតំបន់ស៊ីឈុ័ន ប្រទេសចិន និងមានរហូតដល់ទៅជាង ១០០០សាខាឯណោះនៅលើពិភពលោក បែបនេះពិតជាមិនមកសាកមិនបាន។ មិននិយាយលេងទេណា និយាយពីថារសជាតិស៊ុបនីមួយៗគឺរសជាតិឆ្ងាញ់ពិសេសហ្មង ព្រោះថាចុងភៅគឺសុទ្ធតែជាចុងភៅជំនាញៗមកពីប្រទេសចិន។ ហើយអ្វីដែលកាន់តែពិសេសនោះ គឺរាល់គ្រឿងផ្សំទាំងអស់ត្រូវបានយកមកពីសាខាដើមប្រទេសចិនដែលមានគុណភាពខ្ពស់ គ្រប់គ្នាទទួលទានប្រកបដោយទំនុកចិត្ត និងទទួលបានរសជាតិឆ្ងាញ់។ រីឯទឹកស៊ុបវិញ គឺមានរហូតដល់ទៅ ៤រសជាតិ សម្រាប់គ្រប់គ្នាធ្វើការជ្រើសរើសដែលមានដូចជា ទឹកស៊ុបហិរ ទឹកស៊ុបស៊ូគី ទឹកស៊ុបផ្សិត និងទឹកស៊ុបប៉េងប៉ោះ និយាយពីថាមួយប្រភេទណាក៏ឆ្ងាញ់ដែរ។ ចំពោះប្រភេទសាច់ដែលញ៉ាំជាមួយស៊ុប គឺមានកំណត់យ៉ាងច្បាស់ពីចំនួនវិនាទីសម្រាប់ជ្រលក់ដើម្បីឲ្យសាច់មានរសជាតិឆ្ងាញ់។ ពិសេសបែបនេះ កុំភ្លេចណាចង់ទទួលទានស៊ុបដែលឆ្ងាញ់រសជាតិដើមពិតៗ...

មកដល់ ហាង តុងតុងបុកអស់ស្ទះ អ៉េមម៉ាចប់ហ្មង ?​ការដេគ័ររៀបចំស្អាត ម្ហូបឆ្ងាញ់ៗគ្រប់មុខតែម្តង!

ហាង តុងតុងបុកអស់ស្ទះសាខាទី2 រិតអ៉េមណាស់! អត់ខកចិត្តទេ ទំនងទាំងម្ហូប រសជាតិក៏ឆ្ងាញ់គ្រប់មុខ ការរៀបចំតុបតែងក្នុងហាងវិញកប់តែម្តង ស្អាតប្លែកភ្នែក។ ម៉ូយៗប្រចាំ ហាង តុងតុងបុកអស់ស្ទះ ច្បាស់តែម្តងដឹងហើយ និយាយពីការរៀបចំហាងវិញ ស្អីក៏មានដែរ បែបរបស់ប្រើប្រាស់កម្ររសម័យមុនៗ នៅកន្លែងគាត់វិញប្រមូលមកអស់ហើយ រៀបចំទាក់ទាញខ្លាំងណាស់ដូចក្នុងទស្សវត្ស៦០ចឹង មិនថាសាខាទី១ ឬសាខាទី២នេះទេ ម៉ាអ៉េមហ្មង។ ហើយបើថាម្ហូប មួយមុខណាក៏ឆ្ងាញ់ដែរ ច្រើនជម្រើសណាស់ គ្រឿងបុក គ្រឿងសមុទ្រ...

មកក្បែរខ្លួនអ្នកទួលគោកហ្មង ប្រហិតសាច់គោ SM14 ប្រហិតសាច់គោឆ្ងាញ់ មិនមានប្រើសារធាតុគីមី

ចង់ញុាំប្រហិតសាច់គោមានរសជាតិឆ្ងាញ់ប្រើរូបមន្តប្រចាំគ្រួសារ មិនប្រើសារធាតុគីមី ស្វិតល្មមញុាំ មិនស្វិតខ្លាំង វ៉ៃដោយម៉ាស៊ីនផ្ទាល់ ចង់ទិញជាចង្កាក់ក៏បាន​ ទិញជាគីឡូក៏បាន ទំនុកចិត្តក្នុងការញុាំ ទឹកជ្រលក់ឆ្ងាញ់ប្លែក អ្នកប្លុកទួលគោកលែងលំបាកទៅរកឯណាឆ្ងាយហើយ ពេលនេះ ហាង ប្រហិតសាច់គោ SM14 បានបើកសាខាថ្មី នៅលើផ្លូវ 568 ក្រោយសាលាឥន្រ្ទទេវី ។ ជាមួយនឹងទំនុកចិត្ត សុវត្ថិភាព គឺប្រហិតសាច់គោ SM14 មិនប្រើសារធាតុរក្សាទុកបានយូរ ប្រើតែម្សៅពោត ដែលរូបមន្តប្រចាំគ្រួសារផ្ទាល់ញុាំបានទាំងចាស់ទាំងក្មេងតូចៗ ហើយបើទឹកជ្រលក់ប្រចាំហាងវិញមានរហូតដល់៤រសជាតិសម្រាប់អោយបងប្អូនរើសបាន...

Most Read