អ្នកមិនទាន់បានសាក ក្រឡេកមើលៗរូបរាងតូបអោយហើយទៅឈ្មោះ ប្រហិតត្រីអ៊ូហ្វូ ឃើញហើយទិញសាក១ប្រអប់ ២ប្រអប់សិនក៏បាន សម្រាប់អេតមីនវិញ រសជាតិឆ្ងាញ់ប្លែកបស់គេមែន ប្រហិតត្រីអ៊ូហ្វូ និងប្រហិតត្រីមូលស្រួយ ញ៉ាំឡើងជក់មាត់ ចាក់ញ៉ាំៗតែម្តង ។





សម្រាប់ ប្រហិតត្រីអ៊ូហ្វូ គឺមានជាង ៦០០សាខា ស្ថិតនៅតំបន់ឆាយណាថោនក្នុងប្រទេសថៃ ហើយបច្ចុប្បន្ននេះ បានបើកលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងហើយ ដែលមានដូចជា ក្នុងរាជធានីភ្នំពេញ ព្រះសីហនុ សៀមរាប ក្រចេះ កំពង់ស្ពី កណ្តាល ស្ទឹងត្រែង កែប សរុបជាង ២០សាខាឯណោះ ។ ហើយសម្រាប់ប្រហិតមាន៨រសជាតិ មានដូចជា៖ ប្រហិតត្រីអ៊ូហ្វូ ប្រហិតត្រីមូលស្រួយ ប្រហិតត្រីគ្រឿង ប្រហិតត្រីម្រះព្រៅ ប្រហិតត្រីសារ៉ាយ ប៉ាតេមាន់ហេម ប៉ាតេមាន់ហិរ សាច់ក្រក់មាន់ ។




ប្រហិតដែលល្បីជាងគេមាន ប្រហិតត្រីអ៊ូហ្វូ និងប្រហិតត្រីមូលស្រួយ លក់ដាច់ក៏ខ្លាំងដែរ ដោយសារតែរសជាតិវិញ សម្រាប់ប្រហិតត្រីអ៊ូហ្វូ ស្វិតតែស្វិតឆ្ងាញ់ ហើយប្រហិតត្រីមូលស្រួយវិញ វាមានភាពស្រួយ ពេលជ្រលក់ជាមួយទឹកជ្រលក់បែបហិរតិចៗទៀត បន្ថែមរសជាតិកាន់តែឆ្ងាញ់ ញ៉ាំឡើងជក់មាត់ ។ ហើយលោកអ្នកអាចធ្វើការកុម្មង់តាមរយៈ App Nham24 ,Wownow ,Loda ។






ហាង ប្រហិតត្រីអ៊ូហ្វូ
ទីតាំង៖ នៅលើផ្លូវ ព្រះស៊ីសុវត្ថិ តាមបណ្តោយមាត់ទន្លេ ខាងមុខវត្តឧណ្ណាលោម ជិតវាំងតែម្តង។
លេខទូរសព្ទ៖ 016 63 47 34 / 012 63 47 34
វីដេអូ៖