មនុស្ស​ចាស់​គប្បី​ទទួលទាន​ត្រី​ជា​ប្រចាំ​នឹង​ជួយ​ដល់​សុខភាព​ឱ្យ​ល្អ​ប្រសើរ​ឡើង

0
966
grilled-salmon

តាមការសិក្សារបស់សហរដ្ឋអាមេរិកបានរកឃើញថា ទទួលទានត្រីជាប្រចាំអាចជួយទប់ស្កាត់ភាពចាស់ទៅតាមអាយុរបស់ខួរក្បាល កាត់បន្ថយហានិភ័យពីជំងឺបាត់ការចងចាំចំពោះមនុស្សចាស់ ។

wallpaper-amazing-salmon-fish-copy

ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យ Oregon Health& Science University បានបញ្ជាក់ថា មនុស្សវ័យចាស់ដែលនៅក្នុងឈាមមានផ្ទុកខ្លាញ់អូមេហ្គា-៣ និងវីតាមីនកម្រិតខ្ពស់ ការចងចាំរបស់ពួកគាត់គឺល្អប្រសើរជាងអ្នកដែលមានផ្ទុកអូមេហ្គា-៣តិចតួច ។ តាមរយៈការស្គែនខួរក្បាលបានបង្ហាញថា មនុស្សចាស់ដែលមានកម្រិតវីតាមីន D, B , C , E និងអូមេហ្គា-៣ខ្ពស់គឺមានវ៉ូលីមខួរក្បាលធំទូលាយ ។

fish-2

គួររំលឹកថា ការសិក្សាលើកមុនរបស់អង់គ្លេសក៏បានរកឃើញដែរថា ទទួួលទានត្រីជួយធ្វើឱ្យល្អប្រសើរដល់លំហូរឈាមទៅកាន់ខួរក្បាល ហើយចំណុចនេះអាចជួយទប់ស្កាត់ហានិភ័យជំងឺវិកលចរិតក្នុងថ្ងៃខាងមុខ ។ ពួកអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Northumbria University បាននិយាយថា ការជំរុញឱ្យលំហូរឈាមទៅខួរក្បាលបានគ្រប់គ្រាន់ពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សចាស់ ។

វេជ្ជបណ្ឌិតហ៊្វីឡីបប៉ា ជែកសុន អ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា ៖ «ការរកឃើញទាំងនេះ អាចមានជាប់ពាក់ព័ន្ធនឹងតួនាទីផ្លូវចិត្តពេលក្រោយក្នុងជីវិតរស់នៅ ។ ភ័ស្តុតាងលើកនេះបានបង្ហាញថា ការទទួលទានត្រីជាប្រចាំ ប្រហែលជាអាចទប់ស្កាត់ការចុះអន់ថយមុខងាររបស់ខួរក្បាល និងភាពវិកលចរិតបាន» ៕

il_570xn-712566185_cltm

មើលវីដេអូទាំងគ្នា!

ប្រភព៖ YouTube Channel Nyonya Cooking