អូយ៎ ស៊ុបភ្នំភ្លើងផ្ទុះ គ្រាន់តែឃើញម្ហូប និងឈ្មោះដ៏ប្លែកនេះភ្លាម ញុមអ្នកសរសេរក៏ស្រក់ទឹកមាត់ ទប់អារម្មណ៍ទ្រាំមិនបាន ចង់ទៅញ៉ាំភ្លាមដែរ។ ពិតជាមិនសរសើរមិនបានមែន នៅគំនិតច្នៃម្ហូបអោយប្លែកៗ របស់មេចុងភៅ ប្រចាំហាង Best Food ដែលថ្ងៃនេះគាត់ នឹងធ្វើអោយអ្នកទាំងអស់គ្នាកូរពោះ មិនខានជាមួយ ស៊ុបភ្នំភ្លើងផ្ទុះ និងមួយមុខទៀតនោះគឺ ការ៉េមឋានសួគ៌។
អីយ៉ា! អានរួចកំពុងគិតពីតម្លៃហើយមែនអត់ហ្នឹង? កុំគិតថាថ្លៃអីណា តម្លៃអាចទទួលយកបានសំរាប់ការញ៉ាំជុំមិត្តភ័ក្រ្ត ធានាថាសមរម្យ ដោយស៊ុបភ្នំភ្លើងផ្ទុះតម្លៃ១ឆ្នាំង ២៥០០០៛ និងការ៉េមឋានសួគ៌ ១កូនក្អមតម្លៃ ៥០០០៛។ ឃើញតម្លៃហើយ ធូរចិត្តហើយមែនអត់? ចឹងកុំភ្លេចណាទៅសាកជុំពួកម៉ាក់ ល្ងាចថ្ងៃសុក្រនេះ ដឹងតែសប្បាយមាត់ហ្មង…អើសចង់ភ្លេចប្រាប់ កុំភ្លេចថតរូបឌឺពួកម៉ាកដែលអត់ទាន់បានញ៉ាំផង!!!
ហាង Best Food
Tel: 093 21 09 90 | 092 61 61 66
អាស័យដ្ឋាន៖ នៅលើផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម
វីដេអូស៊ុបភ្នំភ្លើងផ្ទុះ និងការ៉េមឋានសួគ៌