បើបានទៅលេងទឹកជ្រោះថ្ងៃឈប់សំរាក សប្បាយម៉េចទៅណ៎

Lyrattanak Tram's Photos Feature

0
3623
ទឹកធ្លាក់ចំបក់
ទឹកធ្លាក់ចំបក់

រមណីយដ្ឋានទឹកធ្លាក់ចំបក់ គឺ ជាទឹកជ្រោះធម្មជាតិកើតឡើងយូរអង្វែងមកហើយ ប៉ុន្តែក៏មានអ្នកខ្លះ មិនទាន់បានទៅកំសាន្តសម្រាប់ទេសភាពដ៏ស្រស់ស្អាត និងការដើរកម្សាន្ដតាមធម្មជាតិមួយនេះដែរ ។  ដូច្នេះអ្នកនឹងទទួលបាននូវការស្រូបយកខ្យល់អាកាសបរិសុទ្ធពីធម្មជាតិ និង ទេសភាពពិតៗ នៃប្រទេសកម្ពុជាយើង។

ទឹកធ្លាក់ ចំបក់

តំបន់នេះផ្ដល់ជូននូវសកម្មភាពហាក់បីដូចជាដំណើរផ្សងព្រេងមួយបូករួម ការជិះរទេះគោ ទាំងការដើរឡើងភ្នំ ៣,៥គីឡូម៉ែត្រ ទៅកាន់ទឹកជ្រោះកម្ពស់៤០ ម៉ែត្រដ៏គួរអោយភ្ញាក់ផ្អើល។ ភ្ញៀវទេសចរ ត្រូវធ្វើដំណើរ តាមផ្លូវជាតិលេខ ៤ ចូលតាមផ្លូវបំបែកត្រែងត្រយឹង ឆ្ពោះទៅរមណីយដ្ឋានគិរីរម្យលុះដល់ ជើងភ្នំគិរីរម្យ ត្រូវបត់ស្តាំតាមផ្លូវក្រាល គ្រួសក្រហមចម្ងាយ ៨គីឡូម៉ែត្រ នឹងទៅដល់ទីតាំង។

ទឹកធ្លាក់ ចំបក់
ទឹកធ្លាក់ ចំបក់មានកម្ពស់ល្បាក់៤០ ម៉ែត្រ ដែលមានទីតាំង ស្ថិតនៅភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំ ស្រួច ខេត្តកំពង់ស្ពឺ ។
ទឹកធ្លាក់ ចំបក់
ទឹកធ្លាក់ ចំបក់មានកម្ពស់ល្បាក់៤០ ម៉ែត្រ ដែលមានទីតាំង ស្ថិតនៅភូមិចំបក់ ឃុំចំបក់ ស្រុកភ្នំ ស្រួច ខេត្តកំពង់ស្ពឺ ។