នាឡិកាម៉ូដែលថ្មីរបស់ក្រុមហ៊ុនCasio ដែលសក្ដិសមពាក់ទៅខាងក្រៅប្រកបដោយភាពវៃឆ្លាតមានឈ្មោះថា WSD-F20 ។ នាឡិកានេះមានរូបរាងស្រស់ស្អាត់ តែអ្វីដែលលើសពីភាពស្រស់ស្អាតនោះ គឺមានបំពាក់បច្ចេកវិទ្យាទំនើបជាច្រើនផងដែរ ។
WSD-F20 មានភ្ជាប់មកជាមួយនឹងកម្មវិធីAndroid Wear 2.0 និងមានបំពាក់ ប្រព័ន្ធGPS ដែលផ្តល់ប្រយោជន៍សម្រាប់អ្នកដំណើរកម្សាន្ដជាមួយនាឡិកានោះ ហើយអ្វីដែលពិសេសនោះគឺ នាឡិកាម៉ូដែលនេះមានសមត្ថភាពអាចបញ្ចូលផែនទីនៅគ្រប់តំបន់ គ្រប់ប្រទេសពីគេហទំព័រMapbox និងអាចប្រើប្រាស់ផែនទី និងGPS ព្រមជាមួយគ្នាតែម្តងដោយមិនចាំបាច់ត្រូវភ្ជាប់ជាមួយប្រព័ន្ធអីុនធើរណេតឡើយ ។
លើសពីនេះទៅទៀតទិន្នន័យរបស់កម្មវិធីGPS ក៏អាចប្រើប្រាស់ជាមួយនឹងApps ផ្សេងៗទៀត ដូចជាកត់ត្រាផ្លូវដែលយើងបានដើរ ផ្លូវដែលយើងបានឡើងភ្នំ ផ្លូវដែលយើងបានជិះកង់ជាដើម ។ ដោយសារសមត្ថភាពវាបែបនេះហើយ បានជាក្រុមហ៊ុនCasio ជឿជាក់ថា វាជាប្រភេទនាឡិកាមួយដែលឯករាជ្យដាច់ចេញពីទូរស័ព្ទឆ្លាតវៃផងដែរ ។
ក្រុមហ៊ុនCasio នឹងចាប់ផ្តើមដាក់លក់នាឡិកាWSD-F20 នៅថ្ងៃទី២១ ខែមេសា ៕