LG ទើបតែបានបង្ហាញគំរូឧបករណ៍បំពងសំឡេងម៉ូដែលថ្មីបំផុតរបស់ខ្លួន ដែលមានឈ្មោះថា PJ9 Lavitating Portable(PJ9) ។ ចំណុចពិសេសបំផុតរបស់ឧបករណ៍បំពងសំឡេងថ្មីនេះ គឺបំពាក់បច្ចេកវិទ្យាអណ្តែតលើខ្យល់បាន ។
PJ9 ផ្សុំឡើងជាពីរចំណែក គឺឧបករណ៍បំពងសំឡេងឥតខ្សែ និងស្ថានីយថាមពលអណ្តែតលើខ្យល់ ។ តាមរយៈបច្ចេកវិទ្យាថ្មីនោះ ដុំបំពងសំឡេងនឹងអណ្តែតនៅលើស្ថានីយថាមពលអណ្តែតលើខ្យល់ ។ វាអាចបន្លឺសំឡេងបាន៣៦០អង្សា ទៅតាមការបញ្ជាពីស្ថានីយថាមពលអណ្តែត ។
PJ9 អាចភ្ជាប់ជាមួយឧបករណ៍ពីរផ្សេងគ្នាតាមរយៈបច្ចេកវិទ្យាBluetooth ក្នុងពេលតែមួយ ។ អ្វីដែលពិសេសនោះថ្មរបស់ដុំសំឡេងអាចស្តាប់បានលើសពី១០ម៉ោងបន្ទាប់ពីថ្មរបស់ដុំសំឡេងខ្សោយ វានឹងរំកិលខ្លួនធ្លាក់មកស្ថានីយថាមពលអណ្តែត នៅពេលនោះមានន័យថា ដុំបំពង់សំឡេងក៏កំពុងសាកថ្មដោយឆ្លងកាត់ស្ថានីយថាមពលអណ្តែត ។ ហេតុនេះវានឹងមិន រំខានដល់ការស្តាប់តន្ត្រីរបស់អ្នកឡើយ។ ម្យ៉ាងទៀតក្រោយពីដុំបំពងសំឡេងសាកថ្មពេញអស់ ហើយវានឹងអណ្តែតជាថ្មីទៀត ។
ក្រុមហ៊ុនLG នៅមិនទាន់ប្រកាសតម្លៃរបស់ឧបករណ៍បំពងសំឡេងPJ9 នៅឡើយទេ ។ ក្រុមហ៊ុននឹងផ្តល់ព័ត៌មានបន្ថែម និងត្រូវប្រកាសឲ្យដឹងនៅឆ្នាំ២០១៧ក្នុងទិវាតាំងពិរព័ណ៍បច្ចេកវិទ្យាពិភពលោកប្រចាំឆ្នាំCES នៅសហរដ្ឋអាមេរិក ៕