ប្តីប្រពន្ធវ័យចំណាស់មួយគូរជាប់កំណត់ត្រាពិភពលោក Guinness World Record

0
1004

ប្តីប្រពន្ធវ័យជរាមួយគូ បានចូលក្នុងកំណត់ត្រាពិភពលោក ខាងផ្នែកមានរូបសាក់លើខ្លួនច្រើនជាងគេ ក្នុងចំណោមមនុស្សចាស់ជរាទាំងអស់លើពិភពលោក។

បច្ចុប្បន្នលោកយាយ Charlotte Guttenberg មានអាយុ ៦៧ឆ្នាំមានរូបសាក់លើខ្លួន៩១.៥% និងលោកតា Charles Helmke មានអាយុ៧៥ឆ្នាំមានរួបសាក់លើខ្លួន៩៣.៧៥%។

លោកយាយ Charlotte ចាប់ផ្តើមសាក់រូបនៅអាយុ១១ឆ្នាំ ដែលពេលនោះលោកយាយសាក់រូបមេអំបៅនៅទ្រូងរបស់គាត់ជាកាដូថ្ងៃខួបកំណើត។ តែក្រោយមក គាត់ចេះតែសាក់ច្រើនទៅៗ រហូតមកដល់សព្វថ្ងៃ។ គាត់មិនទប់ចិត្តរបស់គាត់ មិនឲ្យសាក់រូបនោះទេ។ គាត់បង្ហើបថា គាត់នឹងសាក់រូបខ្លះបន្ថែមលើក្បាលរបស់គាត់។

លោកយាយ បានទទួលកំណត់ត្រាពិភពលោក កាលពីឆ្នាំមុន ក្រោយពេលអ្នកជាប់ពីមុន Isobel Varley បានស្លាប់។ លោកយាយបានទទួលការគាំទ្រពីសំណាក់មនុស្សជាច្រើនក្នុងហ្វេសប៊ុក ហើយបានក្លាយជាអគ្គរាជទូតសុទិដ្ឋិនិយម ក្នុងវប្បធម៌សាក់រូប។​

ចំណែកឯលោកតា Charles វិញ គាត់ក៏ជាប់កំណត់ត្រាដូចប្រពន្ធគាត់ដែរ គ្រាន់តែជាប់ខាងបុរស។ ពួកគាត់ជួបគ្នា គ្រាស្នេហ៍ដំបូង ពេលទៅសាក់រូប។ ក្រោយពីដឹង ពួកគាត់មានចិត្តស្រឡាញ់ការសាក់រូបដូចគ្នា ពួកគាត់ក៏បានក្លាយជាប្តីប្រពន្ធមកដល់សព្វថ្ងៃទៅ៕

វីដេអូ

https://www.facebook.com/kohsantepheap/videos/1251891661513139/