មនុស្ស២០នាក់ជាប់គាំង នៅពេលជិះរថភ្លើងហោះ (Roller Coaster)

0
892

មនុស្ស២០នាក់បានជាប់នៅលើកំពូលខ្ពស់ អស់រយៈពេលជិត២ម៉ោង កំឡុងពេលជិះរថភ្លើងហោះផ្តាច់ព្រលឹង Roller Coaster កាលពីថ្ងៃពុធកន្លងមកនេះ នៅឯប្រទេសអូស្ត្រាលី។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅឧទ្យានកំសាន្ត Warner Bros Movie World ក្នុង Australia’s Gold Coast។ អ្នកជិះត្រូវបានជាប់ក្នុងកៅអីអង្គុយអស់រយៈពេលរាប់ម៉ោង។

អ្នកជិះភាគច្រើន ត្រូវបានគេជួយយ៉ាងស្រួល តែចំពោះអ្នកជិះបួននាក់ទៀត ទាល់តែមានក្រុមជួយសង្គ្រោះដាក់ជណ្តើរជួយ ទើបបានសម្រេច។ អ្នកនាំពាក្យរបស់ភ្នាក់ងារជួយសង្គ្រោះបាននិយាយថា វាពិតជាសំណាងណាស់ ដែលគ្មាននរណាម្នាក់រងរបួស។

គួរបញ្ជាក់ផងដែរថា​ ហេតុការណ៍នេះក៏ធ្លាប់កើតឡើងកាលពីបីខែមុនដែរ តែកាលពីមុនគឺគ្រោះថ្នាក់ដល់ជីវិតនៅឧទ្យានកំសាន្តជិតនេះ ដែលធ្វើឲ្យមនុស្សបួននាក់ស្លាប់បាត់បង់ជីវិត៕

វីដេអូ

https://www.facebook.com/kohsantepheap/videos/1251889501513355/