ទីបំផុតម៉ាក Nokia បានវិលត្រឡប់ចូលសង្វៀនទីផ្សារទូរស័ព្ទឡើងវិញ នៅក្រោមស្លាកឈ្មោះខ្លួនឯងផ្ទាល់គឺ Nokia នៅពេលប្រកាសជាផ្លូវការនូវម៉ូដែលថ្មី និងដំណើរការដោយប្រព័ន្ធ Android 7.0 Nougat ជាមួយនឹង Nokia 6 ។ អ្វីដែលគួរឲ្យសោកស្តាយនោះគឺ ទូរស័ព្ទវៃឆ្លាតម៉ូដែលថ្មីនេះមានលក់នៅទីផ្សារចិនមុនសិន ហេតុនេះអ្នកគាំទ្រ Nokia នៅបណ្តាប្រទេស ផ្សេងៗត្រូវរងចាំសិនដែរ ។
Nokia 6 ជាម៉ូដែលដែលមានតួស្រោបដោយអាលុយមីញ៉ូម និងបំពាក់ដោយរ៉េម 4GB មានកាមេរ៉ាខាងក្រោយ 16MP ហើយមានកាមេរ៉ាខាងមុខ 8MP មានកញ្ចក់ប្រភេទ 2.5D Gorilla Glass មាន Processor Snapdragon 430 chipset និងមានអេក្រង់5.5អ៊ីញFull HD ។ Nokia 6 មានអង្គចងចាំ 64GB ដែលអាចឲ្យអ្នកប្រើប្រាស់ទុករូបថត វីដេអូ ឬ ឯកសារនានាបានច្រើន ហើយក៏អាចបន្ថែមអង្គចងចាំរហូតដល់ 128GB និងមានកម្លាំងថ្ម 3000mAh ចំណែក Home Buttom ក៏ជាកន្លែងស្គែនម្រាមដៃ ។
Noka6 ដែលនឹងត្រូវដាក់លក់ក្នុងប្រទេសចិនមុនគេនាដើមឆ្នាំ២០១៧នេះ មានតម្លៃប្រហែល២៤៥ដុល្លារ ។ បច្ចុប្បន្នក្រុមហ៊ុនហ្វាំងឡង់ឈ្មោះ HMD Global បានទទួលសិទ្ធិផ្តាច់មុខក្នុង ការលក់ទូរស័ព្ទ Nokia ។
ក្រុមហ៊ុននេះនិយាយថា ខ្លួនកំពុងផលិតទូរស័ព្ទវៃឆ្លាត៤ផ្សេងទៀត ដែលមានទំហំអេក្រង់ចាប់ពី៥ទៅ៥,៧អ៊ីញឡើង ៕
https://www.youtube.com/watch?v=jrWK9LbT47o